Connect with us

សេដ្ឋកិច្ច

សហគ្រិនស្នើប្រជាជនខ្មែរគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ​

បានផុស

នៅ

សហគ្រិនខ្មែរម្នាក់ ស្នើ​ដល់ប្រជាជនខ្មែររួមគ្នាគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន ខណៈម្សៅស៊ុបផលិតដោយស្នាដៃខ្មែរ ហាក់ពិបាករកទីផ្សារ និងពិបាកប្រកួតប្រជែងជាមួយរបស់នាំចូលពីប្រទេសជិតខាង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សេង សំណាង ជាម្ចាស់សហគ្រាសកែច្នៃផលិតផលផ្លែឈើ (ជេអឹមអិលអេច) ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នសហគ្រាសរបស់អ្នកស្រី បានដាក់ចេញនូវរូបមន្តផលិតម្សៅស៊ុបថ្មី ដើម្បីជំនួសឱ្យផលិតផលនាំចូលពីប្រទេសជិតខាង ខណៈម្សៅស៊ុបផលិតបានហើយ តែពិបាកក្នុងការរកទីផ្សារបន្ដិច។

មូលហេតុដែលម្សៅស៊ុបក្នុងសហគ្រាសអ្នកស្រី ពិបាកក្នុងការប្រកួតប្រជែងជាមួយរបស់នាំចូល នេះក៏ដោយសារតែមួយរយៈចុងក្រោយនេះ អ្នកស្រី​ សេង សំណាង មើលឃើញថា ភាគច្រើនម្សៅស៊ុបមានការនាំចូលពីប្រទេសជិតខាងច្រើន។

ជាងនេះទៅទៀត ម្សៅស៊ុបខ្លះ គ្រាន់តែដាក់ឈ្មោះផលិតផលខ្មែរ ប៉ុន្ដែគ្មានមូលដ្ឋានច្បាស់លាស់ទើបធ្វើឱ្យម្សៅស៊ុបផលិតក្នុងស្រុកពិតប្រាកដ ពុំសូវមានទីផ្សារ។

សហគ្រាសផលិតម្សៅស៊ុបចុងភៅ របស់អ្នកស្រី សេង សំណាង បច្ចុប្បន្នក៏មានលទ្ធភាពផលិតម្សៅស៊ុបក្នុងទ្រង់ទ្រាយធំបានផងដែរ។ ប៉ុន្ដែសហគ្រិនរូបនេះ នៅតែស្នើសុំចិត្តប្រជាជនខ្មែរ ពិសេសអ្នកប្រើប្រាស់ផ្ទាល់សូមពិចារណាឱ្យបានច្បាស់លាស់ និងជួយគាំទ្រផលិតក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាឱ្យសហគ្រាស ឬសិប្បកម្មក្នុងស្រុកកាន់តែមានសមត្ថភាពផលិតដូចទៅនឹងបណ្ដាប្រទេសជិតខាង​ផងដែរ។

យ៉ាងណាមិញ ទាក់ទងនឹងការផលិតម្សៅស៊ុបរបស់សហគ្រាសអ្នកស្រី សេង សំណាង រាល់គ្រឿងផ្សំ និងវត្ថុធាតុដើមសុទ្ធសឹងតែកើតចេញអំពីកសិផល ពិសេសគឺបន្លែធម្មជាតិដែលទិញមកពីប្រជាកសិករក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ផងដែរ។

គួរឱ្យដឹងថា សហគ្រាសផលិតម្សៅស៊ុបបស់អ្នកស្រី សេង​​ សំណាង បច្ចុប្បន្នមានទីតាំងស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម