Connect with us

សេដ្ឋកិច្ច

​CDC ​ពិនិត្យសំណើ​គម្រោងវិនិយោគ​ចំនួន ​៦ ​មានទុនជាង ១៧៤ ​លានដុល្លារ​

បានផុស

នៅ

គណៈកម្មាធិការវិនិយោគកម្ពុជា ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​នៅថ្ងៃទី ២០ ​ខែមីនា ​ឆ្នាំ ២០២៦ ​បាន​រៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ​ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះ​បញ្ជីគម្រោងវិនិ​យោគ​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦ ​គម្រោង ក្រោមវត្តមានលោក ជា វុទ្ធី​ អគ្គលេខាធិការ​គណៈកម្មាធិការ វិនិយោគកម្ពុជា​ និងមានការចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។​ គម្រោងវិនិយោគទាំង ៦ ​បោះទីតាំងនៅខេត្តស្វាយរៀង ​បាត់ដំបង ​តាកែវ ​ពោធិ៍សាត់ ​កណ្តាល និងខេត្ត​កំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោងវិនិយោគទាំង ៦ ​មានទុនវិនិយោគសរុបប្រមាណ ​១៧៤ ​លានដុល្លារ​ អាច​បង្កើត​ការងារ​បាន​ប្រមាណ ៣ពាន់ប្រាំរយកន្លែង​ និងមានមុខសញ្ញាវិនិយោគក្នុងវិស័យ​ឧស្សាហកម្ម​ចំនួន៤​គម្រោង​រួមមាន៖ ​ផលិតដើមណូអែល អំពូលភ្លើងលំអ ​និង​សម្ភារៈតុបតែង​សម្រាប់ពិធីបុណ្យ​ណូអែល,​ ផលិតដីសគ្រប់ប្រភេទ ​និង​គ្រឿងតុបតែងលម្អពីប្លាស្ទិក, ​ផ្គុំដំឡើងរថយន្ត​ និង​ផលិត​សម្ភារៈ​តុបតែងសម្រាប់ពិធីបុណ្យ ​ប្រដាប់ប្រដាក្មេងលេង ​កាបូប ​វាំងនន ​និង​បោះពុម្ភ​ផលិត​ផល​សម្រេច, ​វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ បង្កើតកសិដ្ឋាន​ដាំដំណាំ​ឈើហូបផ្លែ ​(មៀនប៉ៃលិន)​ ​និង​សាងសង់រោងចក្រកែច្នៃ, និងវិស័យហេដ្ឋារចនា​សម្ព័ន្ធចំនួន១​គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាសអានុភាព៥០ មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព​៤០​មេហ្គាវ៉ាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម