សេដ្ឋកិច្ច
កម្ពុជា រកចំណូលបាន ៦៣០ លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត នៅក្នុងយៈពេល ៤ ខែ ឆ្នាំនេះ
កម្ពុជារកចំណូលបានជាង ៦៣០ លានដុល្លារ ពីការនាំចេញសំបកកង់រថយន្តនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៦ កើនឡើង ៤៤,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងនៅក្នុងពិធីម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅថ្ងៃ ២៧ ឧសភា ២០២៦នេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងពាណិជ្ជកម្ម តភ្ជាប់រោងចក្រផលិតកែច្នៃ ជាមួយសហគមន៍ផលិតជ័រកៅស៊ូក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម។
សម្ដេចបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងបានតភ្ជាប់ខ្សែច្រវាក់សហគមន៍ផលិតជ័រកៅស៊ូក្នុងស្រុកជាមួយក្រុមហ៊ុនផលិតសំបកកង់រថយន្ត ដោយបានកាត់បន្ថយពឹងផ្អែកលើការនាំចូល។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូ មានប្រសាសន៍ថា កំណើននៃការនាំចេញសំបកកង់រថយន្ត ជំរុញឱ្យការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូមានស្ថិរភាពល្អ ទោះបីជាប្រឈមនឹងបញ្ហាស្ថានភាពសេដ្ឋកិច្ច និងនយោបាយនៅលើពិភពលោក។ នៅក្នុងឆ្នាំ ២០២៥ តម្លៃជ័រកៅស៊ូជាមធ្យមលក់ចេញ ១៧៥៦ ដុល្លារ ក្នុងមួយតោន កើនឡើង ៦៣ ដុល្លារ ស្មើនឹង ៣% ធៀបនឹងឆ្នាំ ២០២៤។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun បានឱ្យដឹងថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជាកាន់តែរីកដុះដាលនៅពេលអនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញការវិនិយោគ។
យោងតាមក្រសួងពាណិជ្ជកម្មបង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ការនាំចេញផលិតផលសំបកកង់រថយន្តដែលជាផលិតផលថ្មីមួយរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ ១,៣៨ ពាន់លានដុល្លារ កើនឡើង ៥៧,៨៦% បើធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


