សេដ្ឋកិច្ច
រដ្ឋ និងវិស័យឯកជន ជំរុញការបណ្ដុះបណ្ដាល AI ដល់ម្ចាស់អាជីវកម្មខ្នាតតូច
ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងដើម្បីស្របតាម «ក្របខណ្ឌគោលនយោ បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១» របស់រាជរដ្ឋាភិបាលកម្ពុជា BKD Academy និង BizKhmer Digital Media ដោយមានការគាំទ្រថវិកា ពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានសហការរៀបចំ វគ្គចាប់យកឌីជីថល ស្ដីពី “យុទ្ធសាស្ត្រទីផ្សារក្នុង យុគសម័យបញ្ញាសិប្បនិម្មិត AI សម្រាប់ MSMEs” ដោយមានការចូលរួមពីម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងអ្នកជំនាញវ័យក្មេងសរុបប្រមាណ ១២០នាក់។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព និងការចូលរួមជាតំណាងស្ថាប័នទាំងពីរដោយ លោក យ៉ន សុភារិទ្ធ ស្ថាបនិក ក្រុមហ៊ុន BizKhmer Digital Media និង BKD Academy និងជាគ្រូបង្គោល និងអ្នកនិពន្ធសៀវភៅទាំង ៤ក្បាល ព្រមទាំង លោក គួង វុត្ថា អ្នកគ្រប់គ្រងនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។
កម្មវិធីនេះមានគោលបំណងចម្បងក្នុងការជួយពន្លឿនការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) និងលើកកម្ពស់សមត្ថភាពក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់អាជីវ-កម្មក្នុងស្រុក ដើម្បីដោះស្រាយបញ្ហាប្រឈមនៃ «គម្លាតឌីជីថល» និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

លោក យ៉ន សុភារិទ្ធ មានប្រសាសន៍ថា៖ “ការធ្វើបរិវត្តកម្មឌីជីថល មិនមែនគ្រាន់តែជាការទិញ បច្ចេកវិទ្យាទំនើបៗ នោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងរចនាសម្ព័ន្ធរបស់មនុស្ស។ បច្ចេកវិទ្យាមិនសម្លាប់អាជីវកម្មរបស់អ្នកទេ តែភាពស្ទាក់ស្ទើររបស់ម្ចាស់អាជីវកម្មក្នុងការផ្លាស់ប្តូរទើបជាហានិភ័យពិតប្រាកដ។”
តាមរយៈវគ្គបណ្តុះបណ្តាលថ្ងៃនេះ យើងមិនត្រឹមតែបំពាក់បំប៉នជំនាញ AI នោះទេ តែយើងកំពុងជួយរៀបចំ ម៉ាស៊ីនខាងក្នុង របស់ MSMEs កម្ពុជាឱ្យរឹងមាំ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារទំនើប។

លោក គួង វុត្ថា អ្នកគ្រប់គ្រងនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក៏បានបញ្ជាក់ថា៖ “សហគ្រាស MSMEs គឺជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ ការគាំទ្រឱ្យមានកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (EGD) នាពេលនេះ គឺជាការបោះជំហានដ៏ត្រឹមត្រូវមួយ ក្នុងការផ្តល់ឱកាសឱ្យម្ចាស់អាជីវកម្មខ្នាតតូច ទទួលបានទាំងចំណេះដឹង និងការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈប័ណ្ណជំនួយថវិកា (Grant Voucher) ដើម្បីចាប់យកបច្ចេកវិទ្យា AI និងដំណោះស្រាយឌីជីថលថ្មីៗ យកទៅអនុវត្តជាក់ស្តែង។”

ក្រៅពីការធ្វើបទបង្ហាញអំពីការប្រើប្រាស់ AI Tools ក្នុងការជំរុញការលក់ និងបង្កើនផលិតភាពដោយលោក ចិន្តា សុវិសាល លក្ខណៈពិសេសនៃព្រឹត្តិការណ៍នេះ គឺការដាក់បង្ហាញផ្លូវការនូវសៀវភៅមគ្គុទ្ទេសក៍អាជីវកម្មចំនួន ៤ ក្បាល ដែលនិពន្ធផ្ទាល់ដោយ លោក យ៉ន សុភារិទ្ធ រួមមាន៖ ១. សៀវភៅ គ្រប់គ្រងធុរកិច្ចសម័យ បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត AI ២. សៀវភៅ យុទ្ធសាស្ត្រទីផ្សារក្នុងយុគសម័យបញ្ញាសិប្បនិម្មិត AI (ភាសាខ្មែរ) ៣. សៀវភៅ យុទ្ធសាស្ត្រទីផ្សារក្នុងយុគសម័យបញ្ញាសិប្បនិម្មិត AI (ភាសាអង់គ្លេស) ៤. សៀវភៅ យុទ្ធសាស្ត្រម៉ាឃីធីង ១០១ (Marketing 101) សៀវភៅទាំង ៤ នេះ ត្រូវបានចាត់ទុកជា «កញ្ចប់យុទ្ធសាស្ត្រអាជីវកម្មដ៏ពេញលេញ» ដែលដើរតួនាទីជាទីប្រឹក្សា និងជាជំនួយការ (Capability Multiplier) សម្រាប់ម្ចាស់អាជីវកម្ម ក្នុងការស្វែងយល់ពីចិត្តសាស្ត្រអតិថិជន និងរៀបចំយុទ្ធសាស្ត្រទីផ្សារដោយចំណាយដើមទុនតិចបំផុត តែទទួលបានប្រសិទ្ធភាពខ្ពស់៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


