សេដ្ឋកិច្ច
កសិករស្នើក្រសួងទប់ស្កាត់ការនាំចូលពងមាន់ពីប្រទេសជិតខាង ខណៈតម្លៃកំពុងធ្លាក់ចុះ
កសិករជាអ្នកចិញ្ចឹមមាន់យកពង ស្ថិតនៅស្រុកសង្កែ ខេត្តបាត់ដំបងម្នាក់ និងតំណាងឱ្យសហគមន៍អ្នកចិញ្ចឹមមាន់យកពងទាំងអស់ស្នើមន្ត្រី និងក្រសួងពាក់ព័ន្ធទប់ស្កាត់ការនាំចូលមាន់ខុសច្បាប់ពីប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាអាចឱ្យតម្លៃពងមាន់ចិញ្ចឹមក្នុងស្រុករក្សាបានតម្លៃល្អ។

ជាម្ចាស់កសិដ្ឋាន ពងមាន់បាត់ដំបង លោក មឿន ចាន់រិទ្ធ ប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្នតម្លៃពងមាន់ដែលកសិករចិញ្ចឹមបានក្នុងខេត្តបាត់ដំបងហាក់មានតម្លៃធ្លាក់ចុះបន្ដិច ការធ្លាក់ចុះនេះក៏បណ្ដាលមកពីមានការនាំចូលពងមាន់ ឬពងទាពីប្រទេសជិតខាងតាមរយៈក្រុមហ៊ុនធំៗ និងក្រៅពីនេះក៏មានករណីនាំពងមាន់ខុសច្បាប់មួយចំនួនមកកាន់ទីផ្សារប្រទេសកម្ពុជា ដែលកត្តាទាំងនេះបណ្ដាលឱ្យការចិញ្ចឹមមាន់យកពងក្នុងស្រុកប្រឈមនឹងតម្លៃធ្លាក់ចុះបន្ដិចរយៈពេលចុងក្រោយមកនេះ។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងទៀតដែរថា ក្នុងនាមជាអ្នកចិញ្ចឹមមាន់យកពងដូចគ្នា លោកក៏សុំស្នើចិត្តកសិករទាំងអស់ និងក្រុមហ៊ុនផ្គត់ផ្គង់ពងមាន់ផ្សេងៗទៀត ប្រសិនបើអាចគួរពិភាក្សាគ្នា ឬសហការជាមួយគ្នា ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ពងមាន់នៅលើទីផ្សារ ពិសេសទៀតនោះគឺអាចរក្សាស្ថេរភាពតម្លៃពងមាន់ដែលចិញ្ចឹមបានក្នុងស្រុកទាំងអស់គ្នាផងដែរ។
យ៉ាងណាមិញ ពងមាន់ដែលចិញ្ចឹមបានក្នុងកសិដ្ឋានរបស់ លោក ចាន់រិទ្ធ បច្ចុប្បន្នចំពោះទីផ្សារគោលដៅវិញ ក្រោយពេលប្រមូលផលរួចភាគច្រើនផ្គត់ផ្គង់មកកាន់បណ្ដាផ្សារទំនើប និងភោជនីយដ្ឋានមួយចំនួនដែលស្ថិតនៅរាជធានីភ្នំពេញ។ មូលហេតុដែលកសិដ្ឋានរបស់លោកអាចឈរឈើសម្រាប់ការបោះដុំ និងលក់រាយរហូតមកដល់សព្វថ្ងៃ ក៏អាស្រ័យទៅលើការសាងកេរ្ដិ៍ឈ្មោះ ជាក់ស្ដែងនោះគឺប្រភពច្បាស់លាស់មុននឹងចែកចាយទៅកាន់អតិថិជនតាមបណ្ដាផ្សារទំនើប និងភោគជនីយដ្ឋាន ផងដែរ។
គួរឱ្យដឹងថា កសិដ្ឋានចិញ្ចឹមមាន់យកពងរបស់លោក មឿន ចាន់រិទ្ធ បានបើកដំណើរការឡើងមកកាលពី២០២១។ បច្ចុប្បន្នកសិដ្ឋានរបស់កសិកររូបនេះ មានមាន់សរុបជាង ២ម៉ឺនក្បាល ដែលអាចផលិតពងមាន់បានជិត ២ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


