ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិនៅតែបន្តកើនឡើងមិនស្រន់ ជុំវិញជម្លោះអាមេរិក-អ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិនៅតែបន្តកើនឡើងសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារ (២៨ មេសា) នេះ ចំពេលដែលកិច្ចប្រឹងប្រែងចរចាដើម្បីសន្ដិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ហាក់ជាប់គាំង ដែលធ្វើឱ្យការបិទខ្ទប់ច្រកហ័រមូហ្សនៅតែបន្ត និងប៉ះពាល់ដល់លំហូរប្រេងចេញពីតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ៤៥ សេន ឬ ០,៤% ដល់ ១០៨,៦៨ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៨ ព្រឹក នៅទីក្រុងហុងកុង។ ពេលបិទការជួញដូរថ្ងៃចន្ទ តម្លៃប្រេងនេះ បានកើនឡើង ២,៨% ដល់កម្រិតខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ៧ មេសា និងដែលជាកំណើនប្រចាំថ្ងៃ ៧ ថ្ងៃជាប់ៗគ្នា។
ដោយឡែកតម្លៃប្រេងឆៅអាមេិរក WTI វិញ បានកើនឡើង ៥៨ សេន ឬ ០,៦% ដល់ ៩៦,៩៦ ដុល្លារ/បារ៉ែល បន្ទាប់ពីកើនឡើង ២,១% កាលពីថ្ងៃចន្ទ។
អ្នកជំនាញទីផ្សារបានគូសភ្ជាប់កំណើននេះ ទៅនឹងការវិវត្តនៃភាពតានតឹងមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ មន្ត្រីអាមេរិកបានឱ្យដឹងកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនពេញចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់សង្គ្រាមនោះទេ។ ប្រភពពីអ៊ីរ៉ង់ឯណោះវិញ បាននិយាយថា សំណើរបស់អ៊ីរ៉ង់បានបញ្ចៀសការពិភាក្សាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រហូតដល់អាមេរិកបញ្ឈប់អរិភាព ហើយជម្លោះដឹកជញ្ជូននៅឈូងសមុទ្រត្រូវបានដោះស្រាយដាច់ស្រេច។
ការវិវត្តយ៉ាងដូច្នេះ បង្ហាញថា ដំណើរឆ្ពោះទៅរកសន្តិភាពរវាងភាគីទាំង២ កំពុងបន្តជាប់គាំង ខណៈអ៊ីរ៉ង់បន្តបិទខ្ទប់នាវាចរណ៍កាត់តាមច្រកហ័រមូហ្ស ដែលដឹកជញ្ជូនប្រេង និងឧស្ម័ន ២០% នៃតម្រូវការប្រចាំថ្ងៃរបស់ពិភពលោក ហើយអាមេរិកឯណោះវិញ បន្តបិទខ្ទប់ការដឹកជញ្ជូនចេញចូលកំពង់ផែរបស់អ៊ីរ៉ង់។
អ្នកជំនាញទីផ្សារម្នាក់បានប្រាប់រ៉យទ័រថា សម្រាប់ពាណិជ្ជករប្រេង វោហាសាស្រ្តនយោបាយលែងសំខាន់ដូចមុនទៀតហើយ មានតែលំហូរប្រេងពិតប្រាកដកាត់តាមច្រកហ័រមូហ្សទេ ដែលសំខាន់ ហើយលំហូរនោះនៅតែជាប់គាំង។ ទោះបីជាដំណោះស្រាយរវាងអាមេរិក និងអ៊ីរ៉ង់សម្រេចឡើង កង្វះផលិតកម្ម ឬឧបសគ្គផ្នែកភស្តុភារ នៅតែត្រូវការរយៈពេលច្រើនខែ ដើម្បីត្រឡប់ទៅដូចដើមវិញ ដែលមានន័យថា តម្លៃប្រេងនៅតែមាននិន្នាការថ្លៃ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


