ព័ត៌មានអន្ដរជាតិ
វៀតណាមស្នើឱ្យអាមេរិកបើកផ្លូវកប៉ាល់ដឹកប្រេងរបស់ខ្លួននៅច្រកហ័រមូហ្ស
ក្រុមហ៊ុនប្រេងរបស់រដ្ឋវៀតណាម PVOIL បានស្នើទៅកងទ័ពជើងទឹកអាមេរិក ឱ្យបើកផ្លូវកប៉ាល់ដឹកប្រេងរបស់ខ្លួនមួយគ្រឿងនៅច្រកសមុទ្រហ័រមូហ្ស ដើម្បីដឹកប្រេងឆៅពីអ៊ីរ៉ាក់ ទៅផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេង Nghi Son នៅវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កប៉ាល់ Agio Fanourios I ដែលផ្ទុកប្រេងប្រមាណ ២ លានបារែល បានឆ្លងច្រកហ័រមូហ្ស កាលពីថ្ងៃទី ១០ ឧសភា ប៉ុន្តែបានបត់ត្រឡប់ក្រោយវិញ បន្ទាប់ពីកងទ័ពអាមេរិកបញ្ជាឱ្យផ្លាស់ប្តូរទិសដៅ។
សហរដ្ឋអាមេរិកបានពង្រីកវិធានការបិទខ្ទប់ការដឹកជញ្ជូនចេញចូលកំពង់ផែអ៊ីរ៉ង់ ដោយរាប់បញ្ចូលទាំងទំនិញដែលខ្លួនចាត់ទុកថាខុសច្បាប់ ប៉ុន្តែបានបញ្ជាក់ថា ការនាំចេញប្រេងពីប្រទេសផ្សេងៗក្នុងតំបន់ឈូងសមុទ្រពែរ្ស នៅតែអាចធ្វើដំណើរឆ្លងកាត់បាន។
បញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិកបានប្រាប់រ៉យទ័រថា៖ «កងកម្លាំងសហរដ្ឋអាមេរិកបានបង្វែរទិសដៅនាវានេះ(Agio Fanourios I) ដើម្បីជាផ្នែកមួយនៃការអនុវត្តការបិទផ្លូវប្រឆាំងនឹងអ៊ីរ៉ង់»។
មកទល់ពេលនេះ គឺមានទាន់ដឹងថាអាមេរិកនឹងបើកផ្លូវឱ្យកប៉ាល់ដឹកប្រេងដដែល តាមការអនុញ្ញាតរបស់វៀតណាមដែរឬយ៉ាងណា។ បើតាមសារព័ត៌មានអ៊ីរ៉ង់ Agio Fanourios I បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស កាលពីថ្ងៃអាទិត្យដោយប្រើប្រាស់ផ្លូវកំណត់របស់អ៊ីរ៉ង់សម្រាប់នាវាដឹកប្រេងអន្តរជាតិ។
អនុប្រធានក្រុមហ៊ុន PVOIL លោក Hoang Dinh Tung បាននិយាយថា ប្រេងក្នុងកប៉ាល់ដដែល «មានសារៈសំខាន់ខ្លាំងណាស់» សម្រាប់រោងចក្រ Nghi Son និងប្រជាជនវៀតណាម ព្រោះស្តុកប្រេងនៅរោងចក្រនេះកំពុងជិតអស់ហើយ ហើយការពន្យារពេលបន្ថែម អាចប៉ះពាល់ដល់អាជីវកម្ម សេវាសាធារណៈ និងប្រជាពលរដ្ឋរាប់លាននាក់។
PVOIL ក៏បានបញ្ជាក់ថា ប្រេងក្នុងកប៉ាល់ Agio Fanourios I ជាប្រេង Basra របស់អ៊ីរ៉ាក់ ដែលទិញពីក្រុមហ៊ុនរដ្ឋ SOMO មិនមែនជាប្រេងអ៊ីរ៉ង់ទេ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


