Connect with us

សេដ្ឋកិច្ច

កម្ពុជា ​ព្រាង​គោលនយោបាយថ្មី ​បង្កើតការងារផ្អែកលើជំនាញ និង​បច្ចេកវិទ្យាខ្ពស់

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងជាប្រធានក្រុមការ​ងារ​គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ​នៅថ្ងៃទី ២៥ ​មិថុនា ២០២៦​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ​ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង «គោលនយោបាយ ​អភិវឌ្ឍន៍វិស័យឧស្សា​ហកម្មកម្ពុជា ​ឆ្នាំ ២០២៦-២០៣៥» ​ដើម្បីស្វែងរកធាតុចូល សម្រាប់ធ្វើការកែសម្រួល និងសម្រួចឯកសារដ៏មានសារៈសំខាន់នេះ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ​បានរំលេចថា ​ការដាក់ចេញនូវគោលនយោបាយ​អភិវឌ្ឍន៍វិស័យ​ឧស្សា​ហកម្មថ្មីនេះ ​មានភាពចាំបាច់បំផុត ​ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សា​ហកម្មកម្ពុជា ព្រមទាំងនិន្នាការតំបន់ និងសកល ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។​

លោក ហ៊ាន សាហ៊ីប បន្ថែមថា ​ឯកសារថ្មីនេះ ​បានកំណត់ចក្ខុវិស័យ ការធ្វើទំនើបកម្មរចនា​សម្ព័ន្ធ​ឧស្សា​ហកម្មកម្ពុជា ​ពីឧស្សាហកម្មអតិពលកម្ម និង​ជំនាញទាប ទៅឧស្សា​ហកម្មដែល​ផ្អែកលើ​ជំនាញ និងបច្ចេកវិទ្យាខ្ពស់ តាមរយៈការកសាងមូលដ្ឋានឧស្សាហកម្ម ដែលមានភាពប្រកួតប្រជែង, ពិពិធកម្ម និងភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែចង្វាក់តម្លៃសកល ​សមាហរណកម្មទៅក្នុង​បណ្តាញ​ផលិតកម្ម​តំបន់ និងលើកកម្ពស់សមត្ថ​ភាពឧស្សាហកម្មក្នុងស្រុក។

​ឯកសារ IDPថ្មីនេះ កំណត់គោលបំណង ចំនួន ៤ រួមមាន៖ ១. បង្កើតការងារដែលមានជំនាញ និងបច្ចេក​វិទ្យាខ្ពស់ ​ព្រមទាំងប្រាក់ចំណូលប្រសើរ ២. រក្សា និងជំរុញការចាក់ឫសឱ្យកាន់តែស៊ីជម្រៅនូវរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ​ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ៣.កសាងវិស័យដែលគាំទ្រដល់ការបង្កើនផលិតភាព នៃវិស័យឧស្សាហកម្មផ្សេងៗទៀត និង៤. តម្រង់ទិសគ្រប់វិស័យពាក់ព័ន្ធឱ្យមានភាពត្រៀម​ខ្លួនរួចរាល់ សម្រាប់និន្នាការអនាគត និងមានភាពធន់នឹងបរិស្ថាន៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម