សេដ្ឋកិច្ច
តម្លៃប្រេងម៉ាស៊ូតកើនឡើងវិញ ខណៈប្រេងសាំងធ្លាក់ចុះបន្តិច
តម្លៃប្រេងម៉ាស៊ូតលក់រាយក្នុងស្រុកបានកើនឡើងវិញដោយលក់ចេញក្នុងតម្លៃ ៤៣០០ រៀល ក្នុងមួយលីត្រ នៅថ្ងៃអង្គារទី ១៤ កក្កដា ២០២៦ កើនពី ៤១០០ រៀល ក្នុងមួយលីត្រ ធៀបនឹងសប្ដាហ៍មុន ខណៈប្រេងសាំងធ្លាក់ចុះបន្តិច នៅ ៣៩០០ រៀល ក្នុងមួយលីត្រ ចុះពី ៣៩៥០ ក្នុងមួយលីត្រ។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងឥន្ធនៈនេះ នឹងអនុវត្តចាប់ពីថ្ងៃទី ១៤ កក្កដា ២០២៦ រហូតដល់ពេលជូនដំណឹងថ្មី។
រាជរដ្ឋាភិបាលបានបន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ក្នុងគោលបំណងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ, បញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀតក្នុងមួយលីត្រ នៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារ ក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល, បញ្ចុះពន្ធនាំចូលដល់សូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត ដល់សូន្យ។
បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មកសូន្យ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


