សេដ្ឋកិច្ច
ឃើញប្រេងសាំងឡើងថ្លៃកុំឆ្ងល់! នេះជាមូលហេតុ
តម្លៃប្រេងសាំងពិភពលោក បានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានសោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្រូវការមានការហក់ឡើងវិញ នៅពេលវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ត្រូវបន្ធូរបន្ថយ ដែលជាហេតុជំរុញឲ្យឧបករណ៍ផលិតថាមពល ងាកចេញពីការប្រើប្រាស់ហ្គាសនិងធ្យូងថ្មថ្លៃៗ ទៅប្រើប្រេងឥន្ធនៈនិងប្រេងម៉ាស៊ូតវិញ។
ប្រេងឆៅម៉ាក Brent បានកើនឡើង ៨៧សេនឬ ១ភាគរយ ពោលគឺស្មើនឹង ៨៥.៧៣ដុល្លារក្នុងមួយបារ៉ែល ដែលនេះជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ២០១៨មក។
ចំណែកប្រេងឆៅម៉ាក U.S. West Texas Intermediate (WTI) បានឡើងថ្លៃ ១.១២ដុល្លារឬ ១,៤% ដល់ ៨៣.៤០ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតគិតចាប់ពីខែតុលាឆ្នាំ ២០១៤មក។
កិច្ចសន្យាទាំងពីរ បានកើនឡើងយ៉ាងហោចណាស់ ៣ភាគរយ កាលពីសប្តាហ៍មុន។
អ្នកវិភាគមកពីធនាគារ ANZ បាននិយាយនៅក្នុងកំណត់សម្គាល់មួយនៅថ្ងៃចន្ទទី១៨ខែតុលានេះថា “ការបន្ធូរបន្ថយ ការរឹតត្បិតនៅជុំវិញពិភពលោក ទំនងជាជួយដល់ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ប្រេងឥន្ធនៈ”។
ទីផ្សារប្រេងឥន្ធនៈកើនឡើងយ៉ាងខ្លាំងនេះ ត្រូវបានជំរុញដោយព័ត៌មានថា សហរដ្ឋអាមេរិកនឹងបើកព្រំដែនរបស់ខ្លួនចំពោះអ្នកទេសចរបរទេសដែលចាក់វ៉ាក់សាំងរួច នៅខែក្រោយ។
ពួកគេបានបន្ថែមថា ការផ្លាស់ប្តូរពីហ្គាសទៅប្រើប្រេងសម្រាប់ផលិតថាមពល អាចបង្កើនតម្រូវការរហូតដល់ ៤៥០,០០០ បារ៉ែលក្នុងមួយថ្ងៃ នៅត្រីមាសទី៤។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ក៏អាចកើនឡើងពីសហរដ្ឋអាមេរិកផងដែរ ដែលនៅទីនោះ កាលពីសប្តាហ៍មុនក្រុមហ៊ុនថាមពល បានបន្ថែមស្ថានីយ៍ចម្រាញ់ប្រេងនិងហ្គាសធម្មជាតិរយៈពេល៦សប្តាហ៍ជាប់ៗគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ADB អនុម័តប្រាក់កម្ចី ៤០លានដុល្លារ គាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា អភិវឌ្ឍវិស័យហិរញ្ញវត្ថុ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


