សេដ្ឋកិច្ច
កម្ពុជាប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម
ក្នុងបណ្ដាប៉ូលសេដ្ឋកិច្ចដែលមានកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ដែលមានឧត្ដមភាពលេចធ្លោសម្រាប់ការអភិវឌ្ឍ ដោយសារខេត្តព្រះសីហនុមានភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៏ជាច្រើន។

ជាមួយនឹងកាលានុវត្តភាពនេះ ខេត្តព្រះសីហនុបានក្លាយជាខេត្តដែលបានទទួលការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចឲ្យមានការសិក្សា និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ផែនការមេនេះគឺជាត្រីវិស័យក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីបម្រើឲ្យខ្សែច្រវ៉ាក់ផលលិតកម្មក្នុងតំបន់ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព។ លោកបន្តថា កត្តាភូមិសាស្រ្ត និន្នាការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងចរន្តបំលាស់ទីនៃប្រភេទឧស្សាហកម្មនៅក្នុងពិភពលោកមួយចំនួនមកកាន់តំបន់អាស៊ី ដែលបណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ ខេត្តព្រះសីហនុនឹងកាន់តែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញ និងស្រូបយកវិនិយោគពីខាងក្រៅ និងអាចក្លាយទៅជាក្បាលម៉ាស៊ីន ឬជាក្បាលនាគជំរុញកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមគេហទំព័រ Aseanbriefing បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសពហុបំណងមានគោលដៅច្បាស់លាស់ក្នុងការប្រែក្លាយក្រុងព្រះសីហនុទៅជា “ទីក្រុងស៊ិនចិនទីពីរ” ដែលជាហេតុផលរដ្ឋាភិបាលកម្ពុជាស្វែងរកអ្នកជំនាញពីទីក្រុងរបស់ប្រទេសចិន។ ទីក្រុងស៊ិនចិន គឺជាឧទាហរណ៍ដ៏ជោគជ័យបំផុតនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ចិន ដោយសារការរចនារបស់វាបានជួយផ្លាស់ប្តូរវាពីភូមិនេសាទតូចមួយទៅជាកន្លែងផលិតថាមពល ទៅជាកន្លែងច្នៃប្រឌិតបច្ចេកវិទ្យាខ្ពស់។ អ្នករៀបចំផែនការសេដ្ឋកិច្ចរបស់កម្ពុជាសង្ឃឹមថា ទីក្រុងព្រះសីហនុក៏អាចអភិវឌ្ឍពីទីក្រុងឆ្នេរសមុទ្រតូចមួយទៅជារោងចក្រថាមពលផលិត និងបញ្ជូនថាមពលផងដែរ។

ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសពហុបំណងស្ថិតក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកាន់តែទូលំទូលាយរបស់ប្រទេសកម្ពុជាឆ្នាំ ២០១៥-២០២៥។ រដ្ឋាភិបាលគ្រោងនឹងបង្កើតឡើងជាបួនដំណាក់កាល៖ ការប្រមូលទិន្នន័យ និងការអង្កេតទីតាំង, ការវាយតម្លៃនិងសំណើ, ការរៀបចំផែនការមេ, និងការបញ្ចប់គម្រោងផែនការមេ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់ និងធំបំផុតរបស់កម្ពុជា ដែលមានប្រហែល៨០ ភាគរយ ឆ្លងកាត់កំពង់ផែនេះ។ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២១ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានតម្លៃ ១.៥៧ ពាន់លានដុល្លារក្នុងការនាំចេញ និងនាំចូល ដែលកើនឡើង៤១ ភាគរយធៀបនឹងឆ្នាំមុន៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


