Connect with us

សេដ្ឋកិច្ច

សាំងនៅវៀតណាម ឡើងថ្លៃខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

បានផុស

នៅ

កាលពីថ្ងៃសុក្រទី១១ខែមីនា តម្លៃប្រេងសាំងនៅប្រទេសវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ខណៈអត្រាជាសកល បានបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

This image has an empty alt attribute; its file name is xang-e5.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា តម្លៃប្រេងសាំង E5RON92 មួយលីត្រ បានឡើងដល់ ២៨ ៩៨០ ដុង (៥ ១០០ រៀល) ខណៈសាំង RON95-III ឡើងដល់ ២៩ ៨២០ ដុង (៥ ២០០ រៀល)។

ចំណែក​ប្រេង​ម៉ាស៊ូត​បាន​ឡើង​​ដល់ ២៥ ២៦០ ដុង (៤ ៤០០រៀល) ​ក្នុង​មួយ​លីត្រ ហើយ​ប្រេងកាត​ឡើង​ដល់ ២៣ ៩១០ ដុង​ (៤ ២០០ រៀល) ក្នុង​មួយ​លីត្រ។

This image has an empty alt attribute; its file name is xangdau109QuynhTran-1639122094-7155-1639122168-1024x672.jpg

គួរបញ្ជាក់ថា តម្លៃ​ទាំងនេះ​បានឡើង​លើស​កម្រិត​ខ្ពស់លើក​មុន ​ដែល​បាន​កត់ត្រា​ក្នុង​ខែកក្កដា ឆ្នាំ២០១៤។

នេះគឺ​ជា​ការ​ឡើង​ថ្លៃ​ប្រេង​លើក​ទី​ប្រាំមួយ​ជាប់​ៗ​គ្នា​ ចាប់​តាំង​ពី​ដើម​ឆ្នាំមក ខណៈ​ដែល​ប្រេង​ឆៅ​លើ​ពិភពលោក​បាន​ឡើង​ដល់​ ១៣០ ដុល្លារ​ក្នុង​មួយ​បារ៉ែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ តម្លៃមាសនៅវៀតណាម ហក់ឡើងកប់ពពក ព្រោះឥទ្ធិពល សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម