សេដ្ឋកិច្ច
តម្លៃមាសនៅវៀតណាម ហក់ឡើងកប់ពពក ព្រោះឥទ្ធិពល សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
តម្លៃមាសនៅប្រទេសវៀតណាម បានហក់ឡើងដល់កម្រិតខ្ពស់មួយទៀតនៅព្រឹកថ្ងៃអង្គារទី០៨ខែមីនានេះ ខណៈតម្លៃសកលលោកបានកើនឡើងខ្ពស់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាងរុស្ស៊ី និងអ៊ុយក្រែន។

នៅហាង Phu Nhuan Jewelry JSC (PNJ) តម្លៃមាសលក់ចេញ បានឡើង ២.៦ លានដុង (១១៣ ដុល្លារ) ពោលគឺដល់ ៧១.១ លានដុង (៣ ១០០ ដុល្លារ) ក្នុងមួយតម្លឹងចំណែកតម្លៃទិញចូលគឺ ៦៩.៤លានដុង (៣ ០៣០ ដុល្លារ) ក្នុងមួយតម្លឹង។
ចំណែកនៅហាង Saigon Jewelry Company (SJC) តម្លៃមាសលក់ចេញគឺ ៧០លានដុង (៣ ០៦០ ដុល្លារ) ក្នុងមួយតម្លឹង។

ត្រលប់ទៅខែតុលាឆ្នាំ២០២១ តម្លៃមាស គឺត្រឹមតែ៥៧លានដុង (២ ៤៩០ដុល្លារ) ប៉ុណ្ណោះក្នុងមួយតម្លឹង។
យោងតាមអ្នកវិភាគ, វិនិយោគិនកំពុងមានការព្រួយបារម្ភថា ជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន អាចបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។

លើសពីនេះ អតិផរណាខ្ពស់នៅសហរដ្ឋអាមេរិក ក៏រួមចំណែកដល់ការឡើងថ្លៃមាសផងដែរ នៅពេលដែលមនុស្សសម្រុកទិញមាសទុក ដើម្បីសុវត្ថិភាពចំពេលមានភាពមិនច្បាស់លាស់។
ទោះបីជាយ៉ាងណាក៏ដោយ វិនិយោគិនសកលឥឡូវនេះ កំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំនាពេលខាងមុខរបស់ធនាគារកណ្តាលអាមេរិក (FED) ដែលត្រូវបានរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ១៦ខែមីនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ជនស៊ីវិលជាង ១ ២០០នាក់ ស្លាប់និងរបួសក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


