សេដ្ឋកិច្ច
ធនាគារកណ្តាលមីយ៉ាន់ម៉ាបញ្ជាឲ្យស្ថាប័នរដ្ឋឈប់ប្រើរូបិយប័ណ្ណបរទេស
ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឲ្យរដ្ឋមន្ត្រី និងរដ្ឋាភិបាលមូលដ្ឋានឈប់ប្រើប្រាស់រូបិយប័ណ្ណបរទេសសម្រាប់ប្រតិបត្តិការក្នុងស្រុកដើម្បីជួយបន្ធូរបន្ថយសម្ពាធរូបិយប័ណ្ណគីយ៉ាត (Kyat) របស់ខ្លួន។
សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ក្នុងវិបត្តិចាប់តាំងពីយោធាបានដណ្តើមកាន់កាប់អំណាចកាលពីឆ្នាំមុន បញ្ឈប់កំណែទម្រង់សេដ្ឋកិច្ច និងនយោបាយមួយទសវត្សរ៍ ព្រមទាំងដាក់សម្ពាធលើអត្រាប្តូរប្រាក់របស់រូបិយប័ណ្ណគីយ៉ាត ធៀបនឹងប្រាក់ដុល្លារអាមេរិក។

ទេសាភិបាលរងនៃធនាគារកណ្តាល លោក Win Thaw បាននិយាយក្នុងសេចក្តីប្រកាសមួយចេញកាលពីថ្ងៃពុធថា ៖«បន្ថែមលើតម្រូវការកំពុងកើនឡើងសម្រាប់រូបិយប័ណ្ណបរទេស អត្រាប្តូរប្រាក់អាចប្រែប្រួល ដោយសារការអនុវត្តនៃការទទួល និងបញ្ចេញប្រាក់បរទេសសម្រាប់ទំនិញ និងសេវាកម្មដែលទិញនៅក្នុងប្រទេស»។
លោក Win Thaw បាននិយាយថា បច្ចុប្បន្ន ស្ថាប័ននានាដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាង និងសាលារៀនអន្តរជាតិជាដើមកំពុងប្រើប្រាស់ប្រាក់ដុល្លារជាងគីយ៉ាត ប៉ុន្តែក៏មានអាជីវកម្ម និងស្ថាប័នដែលដំណើរការដោយក្រសួងដែរ។
«រូបិយប័ណ្ណគីយ៉ាតរបស់មីយ៉ាន់ម៉ាគួរត្រូវបានប្រើក្នុងការទូទាត់ក្នុងស្រុក ទាំងក្រសួងពាក់ព័ន្ធ រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ…គួរណែនាំស្ថាប័នរបស់ខ្លួនថាជាការចាំបាច់»។ លោកបាននិយាយក្នុងសេចក្តីប្រកាសដែលត្រូវបានបញ្ជូនទៅក្រសួង និងរដ្ឋាភិបាលមូលដ្ឋាន។
បទបញ្ជានេះគឺថ្មីបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដើម្បីគ្រប់គ្រងបន្ថែមលើរូបិយប័ណ្ណបរទេសក្នុងប្រទេសដែលគ្រប់គ្រងដោយយោធា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


