Connect with us

សេដ្ឋកិច្ច

អ្នក​​វិភាគ​​យល់​​ឃើញ​​ថា​ ទណ្ឌកម្ម​​ប្រេង​​ធ្វើ​​ឲ្យ​​រុស្ស៊ី​ឈឺ​ចាប់​ជាង​​អឺរ៉ុប

បានផុស

នៅ

បន្ទាប់​ពី​ស្ទាក់​ស្ទើរ​មួយ​រយៈ​ពេល សហភាព​អឺរ៉ុប​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ក្នុង​ការ​ហាម​ឃាត​នាំ​ចូល​ប្រេង​រុស្ស៊ី​​ហើយ។ ជំនួស​វិញ​ដោយ​ប្រេង​ឆៅ Urals ជា​មួយ​​ប្រេង​ឆៅ​ Brent ដែល​មាន​តម្លៃ​ខ្ពស់​នឹង​ប៉ះ​ពាល់​ដល់​ការ​ចំណាយ​របស់​ពលរដ្ឋ​​អឺរ៉ុប។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំណាត់​ការ​នេះ​នឹង​​កាត់​បន្ថយ​ប្រភព​ចំណូលនៃ​ការ​នាំ​ចេញ​ច្រើន​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ និង​ជួយ​​បង្អាក់​ក្បាល​ម៉ាស៊ី​សង្គ្រាម​របស់​លោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន។

កញ្ចប់​ទណ្ឌកម្ម​​ថ្មី​របស់ប្លុក​អឺរ៉ុប​ដែល​ត្រូវ​បាន​សម្រេច​ដោយ​មេដឹក​នាំ​អឺរ៉ុប​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ៍ នឹង​ហាម​ឃាត​ជា​បន្ទាន់​នូវ​ចំនួន​៧៥%​នៃ​ការ​នាំ​ចេញ​ប្រេងឆៅ​​រុស្ស៊ី​ទៅ​កាន់​អឺរ៉ុប​តាម​រយៈ​នាវា​។ ចំនួន​នេះ​នឹង​​កើន​ឡើង​ដល់​៩០​%​នៅ​បំណាច់​ឆ្នាំ។ ​ទណ្ឌកម្ម​ផ្នែក​ខ្លះត្រូវ​បាន​លើក​លែង​​ដល់​ប្រទេស​ហុងគ្រី និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​នៅ​ត្រូវ​ការប្រេង​រុស្ស៊ី​តាម​រយៈ​បំពងបញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អនុវត្ត​មិន​ស្មើ​គ្នា​នៃ​ទណ្ឌកម្ម​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​អឺរ៉ុប​គឺ​មិន​ល្អ​មើល​នោះ​ទេ។ ​ជា​លទ្ធផល​នឹង​ជំរុញ​ឲ្យ​តម្លៃ​ប្រេង​នៅ​អឺរ៉ុប​ឡើង​ថ្លៃ​កាន់​តែ​ខ្ពស់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​កំពុង​វេទនា​ស្រាប់​ផង។

ក្រុម​ហ៊ុន Rystad Energy បាន​និយាយ​ថា សហភាព​អឺរ៉ុប​បាន​កំពុង​នាំ​ចូល​ប្រេង​រុស្ស៊ីចន្លោះ​ពី​៣ ទៅ​ ៣.៧​លាន​បារ៉ែល​ក្នុង​មួយ​ៗ​ថ្ងៃ។ ជំនួស​វិញ​នូវ​ចំនួន​៧៥%​នៃ​ប្រេង Brent ដែល​មួយ​បារ៉ែល​តម្លៃ​១២០​ដុល្លារ​​ ដូច្នេះ​មាន​ន័យ​ថា អឺរ៉ុប​ត្រូវ​ការ​ចំណាយ​តម្លៃ​បន្ថែម​ហោច​ណាស់​២​ប៊ីលាន​ដុល្លារ​ក្នុង​មួយ​ខែ។

ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​នៅ​តែ​មាន​សារ​សំខាន់។ ការ​នាំ​ចេញ​ប្រេង​ឆៅ និងឧស្ម័ន​ធម្មជាតិ​របស់រុស្ស៊ី​មាន​ចំនួន​ដល់​​១១០​ប៊ីលាន​ដុល្លារ ច្រើន​ជា១​ភាគ​​៥​​នៃ​ការ​នាំ​ចេញ​ទំនិញ​ទាំងមូល​​របស់​រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​កាល​ពី​ឆ្នាំ​២០២១។

អ្នក​វិភាគ RBC បាន​លើក​ឡើង​ថា បើ​ទោះបី​ជា​​ប្រេង​អាច​ត្រូវ​បាន​ដឹក​ជញ្ជូន​​​ស្រួល​ជាង​ឧស្ម័ន​​ទៅ​កន្លែង​ផ្សេង​ ក៏​រុស្ស៊ី​នឹង​ជួប​​ការ​លំបាក​ក្នុង​ការ​​​ជំនួសពេញ​លេញ​វិញ​ចំពោះ​ការ​នាំ​ចេញ​​ទៅ​កាន់​អឺរ៉ុប​ដែល​បាត់​បង់​ទាំង​នោះ។ ប្រទេស​ឥណ្ឌាបាន​កំពុង​ទិញ​​​ប្រេង​ឆៅ​រុស្ស៊ី​ដែល​បញ្ចុះ​តម្លៃ​នូវ​ចំនួន​ជាប់​កំណត់​ត្រា​ថ្មី ប៉ុន្តែកំពុង​ដំណើរ​ការ​រោង​ចក្រ​ចម្រាញ់​ប្រេង​របស់​ខ្លួន​​លើស​ពី​​សមត្ថភាព​ផ្លូវ​ការ​របស់​ពួក​គេ​ថែម​ទៀត។

ចំពោះ​ប្រទេស​ចិនមិន​ទាន់​បាន​បង្កើន​ការ​នាំ​ចូល​នៅ​ឡើយ​ទេ​ ប៉ុន្តែ​សេដ្ឋកិច្ចរបស់​​ប្រទេស​​នេះ​មិន​សូវ​មាន​សន្ទុះ​ឡើយ​ បន្ទាប់​ពី​ដាក់​បំរាមបិទ​ខ្ទប់​កូវីដ-១៩។ ហើយ​ទណ្ឌកម្ម​អឺរ៉ុប​នឹង​រារាំង​ដល់​នាវា​​ដឹក​ជញ្ជូន​មិន​មែន​របស់​រុស្ស៊ី​ពី​ការដឹក​ជញ្ជូន​ប្រេង​ឆៅ​របស់​រុស្ស៊ី។

រុស្ស៊ី​​អាច​រក​ចំណូល​​បានយ៉ាង​​ហោច​ណាស់៨.១​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ៗ​ខែ​ពី​ការ​នាំ​ចេញ​ប្រេង​ចំនួន​៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ទៅ​អឺរ៉ុបក្នុង​តម្លៃ​ប្រេង​ឆៅ Urals បច្ចុប្បន្ន។

អ្នក​វិភាគ Rystad បាន​និយាយ​ថា ទី​ក្រុង​មូស្គូ​ប្រហែល​ជា​អាច​​ប្តូរ​ទិសដៅល្អ​បំផុត​១​លាន​បារ៉ែល​ដែល​បាន​កំណត់​ពី​មុនសម្រាប់​អឺរ៉ុប ដោយ​បញ្ជាក់​ថា ការ​នាំ​ចេញ​២លាន​បារ៉ែល​នឹង​ធ្លាក់​ចុះ​យ៉ាង​រហ័ស​ដល់​១.៧៥​លាន​បារ៉ែល។

នោះ​មាន​ន័យ​ថា​ រុស្ស៊ី​នឹង​បាត់​បង់​ចំណូល​ហោច​ណាស់​ ៣.៤​ប៊ីលាន​ដុល្លារ​ក្នុង​មួយ​ខែក្នុង​ដំណាក់​កាល​ដំបូង​នៃ​ទណ្ឌកម្ម ឬ​​​ជាង​៤០​%នៃ​លទ្ធផល​ប្រចាំ​ខែតាម​ការប៉ាន់​ស្មាន​របស់​ទី​ក្រុង​មូស្គូ​​ចំពោះ​ការនាំ​ចេញ​ទៅ​អឺរ៉ុប។

ការ​បាត់​បង់​នោះ​អាច​ឡើង​ហោច​ណាស់​ដល់​៤.៥​ប៊ីលាន​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ពេល​ទណ្ឌកម្ម​របស់​អឺរ៉ុប​ចាប់​ផ្តើម​ពេញ​លេញ។  ដូច្នេះ​មាន​ន័យ​ថា ទណ្ឌកម្ម​ប្រេង​​​​​ធ្វើ​ឲ្យ​​ប្រទេស​រុស្ស៊ី​ឈឺ​ចាប់​ជាងអឺរ៉ុប៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

អេឡុន ម៉ាសក៍ ប្រកាសធ្វើការ ៧ ថ្ងៃ/សប្ដាហ៍ ក្រោយការលក់ Tesla ធ្លាក់ចុះគំហុក

សន្តិសុខសង្គម៧ នាទីutes មុន

អាជ្ញាធរខណ្ឌដូនពេញផ្លាស់ប្តូរប្រព័ន្ធលូថ្មី ប្រវែងជាង ២០០ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្តាលទី២

សេដ្ឋកិច្ច៩ នាទីutes មុន

កម្ពុជា-វៀតណាម រួមគ្នាជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីក្នុងអាស៊ានឱ្យឈានដល់ ២០ ប៊ីលានដុល្លារ

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក ឈាង រ៉ា៖ អ្នកមានវិជ្ជាជីវៈសុខាភិបាល មិនត្រឹមតែមានចំណេះ ជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគុណធម៌

ព័ត៌មានជាតិ២០ នាទីutes មុន

ស្តង់ពិព័រណ៍ម្ហូបអាហារត្រូពិចអន្តរជាតិហៃណានលើកទី៣ នឹងបញ្ចុះតម្លៃ ៥០% ដល់ពាណិជ្ជករកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម