សេដ្ឋកិច្ច
ចម្ការទុរេនដំបូងគេនៅខេត្តស្វាយរៀង ចាប់ផ្តើមទទួលផល
ចម្ការទុរេន ដំបូងគេនៅខេត្តស្វាយរៀងចាប់ផ្តើមប្រមូលផលបណ្តើរៗហើយ។ ចម្ការទុរេននេះ ស្ថិតនៅក្នុងភូមិបិទមាស ឃុំសំបួ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក កុសល ដែលជាអ្នកគ្រប់គ្រងចម្ការ បានឱ្យដឹងថា ចម្ការទុរេនរបស់លោក មានផ្ទៃដីចំនួន ៤ហិកតា ដែលមានដាំពូជដំណាំទុរេនពីរប្រភេទ គឺម៉ាន់ថង និងការ៉េប្រាំមួយ( ឱខាក)។ លោក កុសល បានឱ្យដឹងទៀតថា ចាប់តាំងពីដាំរហូតមកដល់ពេលនេះ មានរយៈពេល ៦ឆ្នាំហើយ។ លោកថា ឆ្នាំនេះ គឺជាឆ្នាំដំបូងដែលទុរេនរបស់លោក បានចេញផ្កាផ្លែ និងចាប់ផ្តើមទទួលផល។ បើតាមលោក កុសល ដំណាំទុរេន ចាប់ផ្តើមចេញផ្កានៅអំឡុងខែ ធ្នូ និងអាចប្រមូលផលនៅខែ មិថុនា រហូតដល់ចុងខែ កក្កដា។

ចំពោះទំហំនៃការប្រមូលផល លោក កុសល មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ព្រោះជាឆ្នាំដំបូង។ ប៉ុន្តែម្ចាស់ចម្ការរូបនេះ បានលើកឡើងថា គិតមកដល់ពេលនេះ លោកអាចទទួលបានថវិកាប្រមាណ ២០លាន ទៅ ៣០លានរៀលហើយ។
ពលរដ្ឋនៅក្នុងស្រុករមាសហែកជាច្រើនកំពុងចាប់អារម្មណ៍ទៅកម្សាន្តលេងនៅចម្ការលោក កុសល ដើម្បីភ្លក់រសជាតិទុរេន និងផ្លែឈើផ្សេងៗទៀត។

លោក កុសល បានគូសបញ្ជាក់ថា ទុរេនទើបទទួលផលនៅចម្ការលោក មានរសជាតិឆ្ងាញ់ និងមានការកម្មង់ទិញច្រើន ពីពលរដ្ឋនៅក្នុងតំបន់។ ចំពោះតម្លៃ ក្នុងមួយគីឡូសាច់ លោកលក់តម្លៃ ៦ម៉ឺនរៀល។
បើតាមលោក កុសល តម្លៃនេះមិនថ្លៃនោះទេ បើប្រៀបធៀបជាមួយការចំណាយពេលដាំ និងមើលថែ។ លោកថា ដំណាំទុរេនមិនងាយស្រួលដាំដូចដំណាំផ្សេងនោះទេ ព្រោះវាត្រូវការទឹកសើម តែបើមានទឹកដក់ច្រើននោះធ្វើឱ្យដើមទុរេនរលួយគល់ ខូចដើមជាក់ជាពុំខាន។ ដំណាំប្រភេទនេះដាំរើសដីណាស់។ ចំណែកការដាក់ជីក្នុងមួយឆ្នាំ៣ដង ហើយត្រូវការថែទាំដិតដល់ខ្លាំង ចាប់តាំងពីយកកូនមកដាំ រហូតទទួលផល។
ក្រៅពីដំណាំទុរេន លោក កុសល ក៏មានដាំដំណាំ ដូចជា ក្រូចពោធិ៍សាត់, ត្របែក, ក្រូចថ្លុង, ដូងក្រអូប កៅស៊ូ សាវម៉ៅ និងតាង៉ែន ជាដើម លើផ្ទៃដីសរុប ៨០ហិកតា៕ ដោយ:ភក្ដី







-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


