Connect with us

សេដ្ឋកិច្ច

គ្រឹះស្ថានអង្គរ៖ លក់សំបុត្រចូលទស្សនាអង្គរ​បានជាង ២,៤លានដុល្លារ កើនឡើងជាង ១ពាន់ភាគរយ

បានផុស

នៅ

ការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២ រកចំណូលបានប្រមាណ ២,៤លានដុល្លារ កើនឡើងជាង ១០០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលពេលនោះ ពិភពលោក ក៏ដូចជា កម្ពុជា ជួបវិបត្តិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ បានបង្ហាញថា គិតត្រឹមរយៈពេល ៦ខែ ឆ្នាំនេះ មានទេសចរសរុបចំនួន ៥៩ ៩៨៣នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ។ ចំណែកកាលពីខែមិថុនា កន្លងទៅ មានទេសចរ​ ១៤ ២០៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះបានចំនួនជាង ៥៦ម៉ឺនដុល្លារ។

ទន្ទឹមនឹងនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកែរ បាន​ចំនួន ២ ៨០៥ដុល្លារ ដល់ទេសចរអន្តរជាតិចំនួន ១៨៧នាក់ ក្នុងខែមិថុនា និងចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស ក្នុងខែមិថុនា មានចំនួន ៩ ៣៤៥ដុល្លារ ទៅដល់ភ្ញៀវទេសចរ ២ ៣៤០នាក់ផងដែរ។
 យោងតាមគ្រឹះស្ថានអង្គរ ក្នុងរយៈពេល ៦ខែ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ដែលបានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ១១៩ ៩៦៦ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម