សេដ្ឋកិច្ច
តម្លៃប្រេងពិភពលោក បន្តធ្លាក់ចុះ មួយបារ៉ែលលក់មិនដល់ ១០០ ដុល្លារ
តម្លៃប្រេងពិភពលោកបានបន្តធ្លាក់ចុះទៀតកាលពីថ្ងៃពុធដើម្បីទប់ទល់នឹងការកើនឡើងអតិផរណាដែលជំរុញឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ច ។

ប្រេងឆៅអន្តរជាតិម៉ាក Brent កំពុងជួញដូរក្នុងតម្លៃ ៩៩.៣៤ ដុល្លារក្នុងមួយបារ៉ែល ពោលថយចុះ ០.១៥ ភាគរយ បន្ទាប់ពីដាក់លក់តម្លៃ ៩៩.៤៩ ដុល្លារក្នុងមួយបារ៉ែលកាលពីប៉ុន្មានថ្ងៃមុន ។
ចំណែកតម្លៃប្រេងរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) បានដាក់លក់ក្នុងតម្លៃ ៩៥.៧៨ ដុល្លារក្នុងមួយបារ៉ែល ដោយថយចុះ ០.០៦ ភាគរយក្នុងរយៈពេលដូចគ្នានេះ ខណៈធ្លាប់លក់ នៅតម្លៃ ៩៥.៨៤ ដុល្លារក្នុងមួយបារ៉ែលកាលពីមួយថ្ងៃមុន ។

ទន្ទឹមនោះ ការធ្លាក់ចុះតម្លៃប្រេងនេះ ក៏ដោយសារតែការផ្លាស់ប្ដូររបស់ធនាគារកណ្តាលដើម្បីបង្កើនអត្រាការប្រាក់យ៉ាងខ្លាំងក្លាទប់ទល់នឹងអតិផរណា ការបិទខ្ទប់ទីក្រុងនានារបស់ចិន ដោយសារតែរលកឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក៏ដូចជាការភ័យខ្លាចការធ្លាក់ចុះសេដ្ឋកិច្ចសកលជាដើម ។
ស្របពេលជាមួយគ្នានេះ អ្នកលេងទីផ្សារកំពុងតាមដានយ៉ាងដិតដល់លើការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់មជ្ឈិមបូព៌ា ជាកន្លែងដែលលោកនឹងជំរុញឲ្យអារ៉ាប៊ីសាអូឌីត និងប្រទេសឈូងសមុទ្រផ្សេងទៀតបង្កើនការផ្គត់ផ្គង់ប្រេងរបស់ពួកគេដើម្បីគាំទ្រដល់ស្ថិរភាពតម្លៃពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មូលហេតុសំខាន់ចំនួន ២ ជាដើមចមទម្លាក់ តម្លៃប្រេងពិភពលោក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


