សេដ្ឋកិច្ច
មូលហេតុសំខាន់ចំនួន ២ ជាដើមចមទម្លាក់ តម្លៃប្រេងពិភពលោក
តម្លៃប្រេងពិភពលោកបានធ្លាក់ចុះកាលពីថ្ងៃអង្គារ ដោយសារតែការរឹតត្បិតថ្មីនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក និងការភ័យខ្លាចតម្រូវការសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ។

ប្រេងឆៅអន្តរជាតិម៉ាក Brent បានជួញដូរក្នុងតម្លៃ ១០៥.៣៨ ដុល្លារក្នុងមួយបារ៉ែល ពោលថយចុះ ១.៦០ ភាគរយ ខណៈប៉ុន្មានថ្ងៃមុនដាក់លក់ក្នុងតម្លៃ ១០៧.១ ដុល្លារក្នុងមួយបារ៉ែល ។
ដោយឡែកក្រុមហ៊ុនប្រេងឆៅអាមេរិក West Texas Intermediate (WTI) កំពុងដាក់លក់ក្នុងតម្លៃ ១០២.១៧ ដុល្លារក្នុងមួយបារ៉ែល ដោយធ្លាក់ចុះ ១.៨៤ ភាគរយក្នុងរយៈពេលដូចគ្នា ក្រោយជួញដូរក្នុងតម្លៃ ១០៤.០៩ ដុល្លារក្នុងមួយបារ៉ែលកាលពីប៉ុន្មានថ្ងៃមុន ។

ទន្ទឹមនោះការធ្លាក់ចុះតម្លៃនេះក៏កើតឡើង ស្របពេលដែលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីខ្ទង់ចំណាយរបស់អ្នកវិនិយោគកំពុងធ្លាក់ចុះ ។
ចំណែកនៅក្នុងប្រទេសចិនវិញ ទីក្រុងជាច្រើនកំពុងអនុវត្តវិធានការទប់ស្កាត់ការផ្ទុះឡើងថ្មីនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេង និងទីផ្សារពិភពលោក ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងតម្លៃប្រេងឡើងថ្លៃនាពេលកន្លងមក គឺដោយសារតែកត្តាសំខាន់មួយកើតចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូជុំវិញសង្គ្រាមមួយនេះ ហើយវាក៏បានរំខានដល់លំហូរពាណិជ្ជកម្មសម្រាប់ប្រេងឆៅ និងប្រេងឥន្ធនៈផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ចម្លើយសារភាពថ្មី ៖ ជនដៃដល់គុំតាំងពីជំនាន់ជីតាលោក Abe មកម្ល៉េះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


