សេដ្ឋកិច្ច
GDP របស់ វៀតណាម កើនឡើង ១៣.៦៧ ភាគរយក្នុងត្រីមាសទី ៣
យោងតាមការិយាល័យស្ថិតិជាតិវៀតណាម (GSO) បានឲ្យដឹងថា ផលិតផលជាតិសរុបរបស់វៀតណាម (GDP) កើនឡើងដល់ ១៣.៦៧ ភាគរយនៅក្នុងត្រីមាសទី ៣ ក្នុងឆ្នាំ ២០២២ នេះ ។

ក្នុងនោះ វិស័យឧស្សាហកម្ម និងសំណង់របស់វៀតណាមមានកំណើន ៩.៤៤ ភាគរយក្នុងរយៈពេល ៩ ខែ ស្របពេលដែលវិស័យសេវាកម្មកើនចំនួន ១០.៥៧ ភាគរយចាប់ពីខែមករាដល់ខែកញ្ញា ។
ទោះយ៉ាងណា ការកើនឡើងបែបនេះគឺស្ថិតនៅក្នុងកម្រិតទាបនៅឡើយ បើប្រៀបទៅនឹងឆ្នាំចាស់ក្នុងរយៈពេលដូចគ្នា ដោយសារតែបញ្ហាកូវីដ ១៩ បានប៉ះពាល់លើផលិតកម្ម និងអាជីវកម្ម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធាននៃ GSO លោក Nguyen Thi Huong បាននិយាយថា ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមគឺរក្សាបានលំនឹង ហើយអតិផរណាក្នុងប្រទេសក៏ត្រូវបានគ្រប់គ្រងទាំងស្រុងផងដែរ ដែលជាអំណោយផលមួយសម្រាប់ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយជំងឺកូវីដ ១៩៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Xinhua
ចុចអាន ៖ លុយយ័ន ចិន ធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០០៨
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


