សេដ្ឋកិច្ច
លុយយ័ន ចិន ធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០០៨
លុយយ័នចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៥ ឆ្នាំ បើធៀបទៅនឹងលុយដុល្លារអាមេរិក ខណៈកាលពីថ្ងៃពុធរូបិយបណ្ណចិនមួយនេះធ្លាក់ចុះទៅដល់ ៧.២៣ ក្នុងមួយដុល្លារ ក្នុងទីផ្សារទីក្រុងសៀងហៃ ពោលជាការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីឆ្នាំ ២០០៨ ។

ស្របពេលនៃការធ្លាក់ចុះនៃលុយចិន ក្នុងនោះការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់បន្ថែមទៀតរបស់អាមេរិកក៏កំពុងតែជំរុញឲ្យមានតម្រូវការប្រាក់ត្រលប់មកវិញនៅទូទាំងពិភពលោកផងដែរ ។
ជាមួយគ្នានោះ គម្លាតអត្រាការប្រាក់រវាងចិន និងអាមេរិក ក៏ជាកត្តាមួយទៀតជម្រុញឲ្យលុយចិនធ្លាក់ចុះដូចគ្នា ហើយធ្វើឲ្យធនាគារកណ្តាលចិនកំពុងតែប្រកាន់ខ្ជាប់នូវគោលនយោបាយបន្ធូរបន្ថយរូបិយវត្ថុរបស់ខ្លួន ។

ប្រភពទីផ្សារចិនបាននិយាយថា អ្នកវិនិយោគជាច្រើនមានការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ចប្រទេសចិន ដោយសារតែការធ្លាក់ចុះនេះ ជាពិសេសអាជ្ញាធរចិនមិនបានដាក់វិធានការប្រកបដោយប្រសិទ្ធភាពនោះឡើយ ដើម្បីទប់ស្កាត់លំហូរចេញនៃមូលនិធិរូបិយប័ណ្ណ ។
ទន្ទឹមនោះ អំឡុងពេលដែលប្រាក់យ័នកំពុងធ្លាក់ចុះខ្សោយខ្លាំង ប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ដូចជាកូរ៉េខាងត្បូង និងថៃ ក៏កំពុងតែជំរុញការលក់ចេញរូបិយប័ណ្ណរបស់ខ្លួនផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ឥណ្ឌា ថា មហិច្ឆតាសេដ្ឋកិច្ច ចិន អាចប្រឈមភាពឯកោនៅលើពិភពលោក
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»


