សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច ឯកភាពការព្យាករសេដ្ឋកិច្ចកម្ពុជា ៤,៨% ឆ្នាំនេះ របស់ធនាគារពិភពលោក
ធនាគារពិភពលោក (World Bank) បានព្យាករជាថ្មីម្តងទៀត ដោយបានដំឡើងអត្រាកំណើន សេដ្ឋកិច្ចកម្ពុជា ពី ៤,៥ ភាគរយ ទៅ ៤,៨ ភាគរយ នៅក្នុងឆ្នាំ២០២២ និងបានព្យាករថា ឆ្នាំ២០២៣ មានកំណើន ៥,២ ភាគរយ។

លោក បណ្ឌិត ហុង វណ្ណៈ បានឯកភាពចំពោះការព្យាកររបស់ធនាគារពិភពលោកនេះ។ លោកយល់ស្របនឹងការព្យាករនេះ ដោយសារពិនិត្យលើលទ្ធភាពកម្រិតនៃការនាំចេញរបស់កម្ពុជា មានកំណើនខ្ពស់ ជាពិសេសការនាំចេញទៅប្រទេសសហរដ្ឋអាមេរិក និងទៅអឺរ៉ុប ដូចជា សម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ និងកង់ជាដើម មានសម្ទុះកើនឡើងច្រើនរហូតដល់ជាង ២០ភាគរយ។ ដោយឡែក វិស័យសារពើពន្ធ ក៏ប្រមូលចំណូលបានលើសផែនការកំណត់ នៅឆ្នាំ ២០២២នេះ ។ ចំណែកដំណើរការអាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋខ្មែរ មានស្ថានភាពល្អប្រសើរច្រើន។ ជាក់ស្តែងដូចជាកំណើនក្នុងវិស័យទេសចរណ៍ មានពលរដ្ឋធ្វើដំណើរកម្សាន្តច្រើន រួមទាំងការហូរចូលនូវវត្តមានទេសចរអន្តរជាតិ ដែលបង្ហាញពីចរន្តសេដ្ឋកិច្ចតាមរយៈការចាយវាយរបស់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ វិស័យសំណង់បច្ចុប្បន្ន ក៏មានការរីកដុះដាលគួរកត់សម្គាល់ ដោយមានការសាងសង់ជាបន្តបន្ទាប់។ ទន្ទឹមនេះវិស័យអចលទ្រព្យ ក៏មានចរន្តទិញលក់ ដោយរក្សាបានលំនឹងសេដ្ឋកិច្ចសង្គម។ នេះជាការបន្ថែមរបស់លោកបណ្ឌិត ហុង វណ្ណៈ។
លើសពីនេះទៀត លោកបណ្ឌិត បានលើកឡើងថា វិស័យឧស្សាហកម្មនៅកម្ពុជា ក៏ដំណើរការល្អ ដោយមានការផលិតសម្ភារៈប្រើប្រាស់ផ្សេងៗ និងវិស័យ SME បានរួមចំណែកសំខាន់ ផលិតនំចំណី ជាដើម។ ចំណែកឧស្សាហកម្មរ៉ែមាស ជាប្រភពនៃចំណូលសួយសារពិសេស ដែលអាចរកប្រាក់ចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចជាតិផងដែរ។
យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក ចេញផ្សាយនាថ្ងៃទី២៧ ខែកញ្ញា បាន ព្យាករជាថ្មីម្តងទៀតថា នៅឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៤,៨ភាគរយ និងឆ្នាំ២០២៣ មានកំណើន ៥,២ ភាគរយ។ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ធនាគារពិភពលោក បានព្យាករសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ មានកំណើនត្រឹម ៤,៥ ភាគរយ ប៉ុន្ដែនៅពេលនេះ បានដំឡើងអត្រាកំណើននេះ រហូតដល់ ៤,៨%។
ដោយឡែក នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចេញការព្យាករនូវកំណើន សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ មានកំណើន ៥,៣% ប៉ុន្តែបានបន្ទាប ការព្យាករ អត្រាកំណើន នៅឆ្នាំ២០២៣ ពី ៦,៥% មកនៅត្រឹម ៦,២% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។
ចំពោះរាជរដ្ឋាភិបាលកម្ពុជាវិញ សម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករថា កំណើនសេដ្ឋកិច្ច នឹងអាចសម្រចបានក្នុងរង្វង់ ៥,៤% ដោយផ្អែកលើកំណើន នៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញ នៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


