Connect with us

សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មួយទៀតបោះទុនវិនិយោគជិត ៦ លានដុល្លារ

បានផុស

នៅ

រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នឹង​លេច​រូបរាង​ឡើង​នៅ​ខេត្តតាកែវ ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥,៨ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៤៤១ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបញ្ជាក់ថា គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ A ភូមិ​ត្រពាំង​ភ្លូ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ គម្រោង​នេះប្រើ​ទុន​វិនិយោគ​ប្រមាណ ៥,៨ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៤៤១ កន្លែង។

គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជាបន្តបន្ទាប់កន្លងមកនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​សក្តានុពល​លើ​ការ​វិនិយោគ​ផ្នែក​ឧស្សាហកម្ម នៅ​ក្នុង​ប្រទេសកម្ពុជា៕

អត្ថបទ ៖ នាងតូច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម