សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ចជំរុញឲ្យមានការកែច្នៃផលិតផលកសិកម្មបញ្ចៀសការកកស្ទះ
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជ្យបណ្ឌិតសភាកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកជំរុញឲ្យសហគម ឬសមាគមសហគ្រាសធនតូច និងមធ្យមចាប់ផ្ដើមកែច្នៃផលិតផលកសិកម្មបញ្ចៀសការកកស្ទះ។

អ្នកជំនាញសេដ្ឋកិច្ចដដែលរូបប្រាប់ថា កសិកម្មធ្វើបានហើយចាក់ចោលដល់រដូវស្វាយទុំជ្រុះចោលមកពីអត់មានការកែច្នៃ ខណៈដែលយើងពឹងទៅលើការលក់វត្ថុធាតុដើមចេញដូចជាដាំផ្លែស្វាយលក់ស្វាយចេញ អ្នកកែច្នៃមានច្រើនដែរ តែកែច្នៃមិនបានមកពីកត្តាបច្ចេកទេសមិនត្រូវស្ដង់ដា និងការលើកលែងពន្ធរបស់សហគ្រាសធនតូច និងមធ្យម។
បើតាមលោកលោកបណ្ឌិត គី សេរីវឌ្ឍន៍ រដ្ឋាភិបាលបានប្រកាសគោលនយោបាយដល់អ្នកដែលចាប់ផ្ដើមកែច្នៃ និងលើកទឹកចិត្តដល់ SME ក៏ប៉ុន្តែពួកគាត់មិនបានដឹងថាទៅស្នើសុំយ៉ាងម៉េច ខណៈតាមពន្ធដារខេត្តមួយចំនួនមិនប្រាប់សហគ្រាសធនតូច និងមធ្យម ពីការបង់ពន្ធ។

អ្នកជំនាញសេដ្ឋកិច្ចបន្តថា «បញ្ហាទីផ្សារគឺថ្លៃលក់មិនបានបានស្មើនឹងថ្លៃបេះ លក់បានថោកជាងបេះ សួរថាបេះ ធ្វើអ្វី មិនកាន់តែខាតទៀត។ កសិករចិញ្ចឹមជ្រូកនៅស្វាយរៀងដល់កូនជ្រូកកើតទុកឲ្យងាប់ចោល ព្រោះជ្រូកវាថោក កាលណាឲ្យវាស៊ីអស់ច្រើនខាត អញ្ចឹងទុកឲ្យវាងាប់ចោល ដែលរឿងទាំងនេះសុទ្ធជារឿងពិតដែលបានកើតឡើងនៅឆ្នាំ ២០១៨ ហើយបន្តមកដល់ឥឡូវ»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍បញ្ជាក់ថា ដើម្បីធានាការផលិតលើស ព្រោះកសិករមិនមានលទ្ធភាពនោះទេ រាប់ទាំងពីការកែច្នៃ ឃ្លាំងផ្ទុក ដូច្នេះមានតែសហគម សមាគម SME ដែលអាចធ្វើកិច្ចការនេះបានសម្រាប់ស្រោចស្រង់អញ្ចឹងបង្កើតឲ្យមានការតភ្ជាប់រវាងកសិករជាមួយអ្នកផលិតអ្នកកែច្នៃ ដើម្បីឲ្យកសិករ និងអ្នកកែច្នៃអាចធ្វើការជាមួយគ្នាបានគាត់រុញមកកែច្នៃទើបធានារដល់ការកកស្ទះមិនថា ស្រូវ ស្វាយ ឬផលិតផលកសិកម្មផ្សេងទៀតជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


