ព័ត៌មានជាតិ
លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ កសិករធ្វើកសិកម្មដើរបញ្ច្រាស នឹងមានទីផ្សារខ្ពស់
វិស័យកសិកម្ម តែងកើតមានបញ្ហាប្រឈមផ្នែកទីផ្សារដោយសារកសិករផលិតបានហើយតែលក់ចេញបានតម្លៃទាប មិនរួចថ្លៃជី និងកម្លាំងពលកម្ម។ បញ្ហាទីផ្សារនេះ អ្នកសេដ្ឋកិច្ច បានលើកឡើងថា ដោយសារកសិករ ខ្វះខាតចំណេះដឹងក្នុងការធ្វើកសិកម្ម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា វិស័យកសិកម្ម ការដាំដុះ មិនមែនមានតែនៅកម្ពុជានោះទេ ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ក៏មានការដាំដុះដូចគ្នា ដូច្នេះការផ្គត់ផ្គង់មានការកើនឡើង តម្លៃនឹងធ្លាក់ចុះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា« កាលណាយើងដឹងរឿងនេះ យើងដើរបញ្ច្រាសវិញ នោះនឹងមានទីផ្សារ មិនចុះថ្លៃទៀតទេ»។ លោកសង្កត់ធ្ងន់ថា« បើឆ្នាំនឹងឡើងថ្លៃ ឆ្នាំក្រោយ មិនបាច់ដាំទេ ចាំឆ្នាំនឹងចុះថោក ឆ្នាំក្រោយដាំទៅ នឹងឡើងហើយ»។

លោកបណ្ឌិតលើកហេតុផលបែបនេះ ចង់សំដៅទៅលើទីផ្សារដំឡូងមី ដែលកសិករតែងតែរងគ្រោះ ដោយសារខ្វះទីផ្សារនៅពេលប្រមូលផល។
វិស័យកសិកម្មកម្ពុជា ពឹងទៅលើការលក់វត្ថុធាតុដើម ពុំសូវមានការកែច្នៃស្របតាមស្តង់ដារ ដែលហេតុនេះហើយ ធ្វើឱ្យទីផ្សារកសិកផលរបស់កសិករ ប្រមូលបានតែងតែកកស្ទះ នាំឱ្យតម្លៃចុះថោក ដោយឈ្មួញទម្លាក់ថ្លៃតាមអំពើចិត្ត។
បញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា កត្តាទី១ នៅកម្ពុជា មានអ្នកកែច្នៃច្រើនដែរ តែកែច្នៃមិនបាន ពោលគឺបញ្ហាបច្ចេកទេសមិនត្រូវស្តង់ដារ, កត្តាទី២ ការលើកលែងពន្ធរបស់វិស័យ SME ៣ឆ្នាំឬ៥ឆ្នាំ រាជរដ្ឋាភិបាល បានប្រកាសជូន ដោយលើកទឹកចិត្តអ្នកកែច្នៃ ប៉ុន្តែពួកគាត់មិនបានយល់ដឹងអំពីការស្នើពន្ធ ស្របពេលដែលមន្រ្តីប្រមូលពន្ធថ្នាក់ក្រោម មិនបានបញ្ជ្រាបចំណេះដឹងនេះទៅដល់វិស័យ SME។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា បញ្ហាទាំងអស់នេះហើយ ដែលធ្វើឱ្យមានការរារែក និងមិនអាចជួយគាំទ្រទីផ្សាររបស់កសិករបានល្អ។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ដំណោះស្រាយចំពោះវិស័យកសិកម្ម គឺទាមទារឱ្យសម្លឹងមើលទាំងមូល និងឱ្យបានគ្រប់ជ្រុងជ្រោយ មិនមែនមើលត្រឹមតែផ្នែកណាមួយនោះទេ។ ចំពោះដំណោះស្រាយទៀតសោត គឺត្រូវតែជាដំណោះស្រាយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

លោកសង្កត់ធ្ងន់ថា នេះគឺជាការងារលំបាក និងត្រូវប្រើពេលយូរ ប៉ុន្តែជាការងារដែលចាំបាច់ត្រូវតែធ្វើ ហើយអ្នកចាប់ផ្តើមមុនគេ នឹងទទួលបានផលមុនគេដែរ។
ក្រសួងកសិកម្មកំពុងតែបំពេញការងារ និងបន្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្មដំណាំស្រូវ ត្រៀមខ្លួនចូលរួមអនុវត្តការងារក្នុងទម្រង់ថ្មីដែលនឹងផ្តល់ផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា។ នេះជាការបន្ថែមរបស់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


