Connect with us

សេដ្ឋកិច្ច

គម្រោងសាងសង់ពុទ្ធបដិមាកម្ពស់ជាង ១០០ ម៉ែត្រ លើខ្នងភ្នំបូកគោចំណាយថវិកាខ្ទង់ ៣០-៤០ លានដុល្លារ

បានផុស

នៅ

ព្រះពុទ្ធបដិមា កម្ពស់ ១០៨ ម៉ែត្រ នឹងចាប់ផ្ដើមរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ នៅលើ​ខ្នងភ្នំ​បូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស«បូកគោក» ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីក្រុងពាលីបើកការដ្ឋានសាងសង់រៀបចំឡើងក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅវេលាម៉ោង ៩ ព្រឹក។

គម្រោងសាងសង់ពុទ្ធបដិមាត្រូវបាន​ផ្ដួចផ្ដើម​គំនិត​ដោយក្រុមហ៊ុន សុខាអូតែល របស់​អ្នកឧកញ៉ា សុខ គង់​ដែលគ្រោងចំណាយថវិកាប្រមាណ ៣០-៤០ លានដុល្លារដើម្បីបម្រើជាទីសក្ការៈបូជាសម្រាប់ប្រជាជនកម្ពុជា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ នៅក្រុងបូកគោ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម