សេដ្ឋកិច្ច
គ្រាន់តែ ចិន ដកការរឹតត្បិតកូវីដ តម្លៃប្រេងសកលហក់ឡើងភ្លាម
កាលពីថ្ងៃអង្គារទី២៧ខែធ្នូ តម្លៃប្រេងសកល បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣សប្តាហ៍ ខណៈប្រទេសនាំចូលប្រេងឆៅធំបំផុតរបស់ពិភពលោកគឺ ចិន បានប្រកាសបញ្ចប់វិធានការរឹតត្បិតកូវីដដ៏តឹងរ៉ឹងបំផុតរបស់ខ្លួន ដែលជាហេតុជំរុញឲ្យមានការងើបឡើងវិញនៃតម្រូវការប្រេងឥន្ធនៈ។

ប្រេងឆៅម៉ាក Brent បានកើនឡើង ០,៥៥% ពោលគឺឡើងដល់តម្លៃ ៨៤.៣៨ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក បានកើនឡើងដល់៨០ដុល្លារ។ ម៉ាកទាំងពីរនេះ បានឡើងដល់តម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៥ខែធ្នូមក។
ការឡើងថ្លៃនេះ កើតឡើងចំពេលគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទទី២៦ខែធ្នូថា ខ្លួននឹងបញ្ឈប់ការតម្រូវឲ្យអ្នកដំណើរចូលប្រទេស ធ្វើចត្តាឡីស័ក ដោយចាប់ផ្តើមពីថ្ងៃទី៨ខែមករាទៅ។

លោក Naeem Aslam ប្រធានអ្នកវិភាគទីផ្សារប្រចាំក្រុមហ៊ុន Avatrade ត្រូវបានដកស្រង់សម្តីដោយ Reuters ថា “នេះគឺជាអ្វីដែលពាណិជ្ជករ និងអ្នកវិនិយោគ គិតទុកជាមុន”។
អ្នកជំនាញក៏និយាយផងដែរថា ក្តីបារម្ភលើការកាត់បន្ថយផលិតកម្មប្រេងដោយប្រទេសរុស្ស៊ី និងក្តីព្រួយបារម្ភលើការរំខានការផ្គត់ផ្គង់នៅក្នុងសហរដ្ឋអាមេរិក ដោយសារព្យុះព្រិល ក៏កំពុងជំរុញឲ្យតម្លៃប្រេងឡើងថ្លៃផងដែរ។

ទីក្រុងមូស្គូ អាចនឹងកាត់បន្ថយទិន្នផលប្រេងពី ៥០០ ០០០ទៅ ៧០០ ០០០បារ៉ែលក្នុងមួយថ្ងៃនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកំណត់តម្លៃរបស់លោកខាងលិច។
រុស្ស៊ីគឺជាប្រទេសផលិតប្រេងធំលំដាប់ទីបីរបស់ពិភពលោក ហើយការកាត់បន្ថយនេះ គឺស្មើនឹងប្រហែល ៥ទៅ៦% នៃទិន្នផលប្រចាំថ្ងៃរបស់ប្រទេស។ រឿងនេះ អាចរឹតបន្តឹងទីផ្សារថាមពលពិភពលោក ខណៈតម្រូវការនៅក្នុងប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


