ព័ត៌មានជាតិ
យុទ្ធសាស្រ្តរបស់អ្នកឧកញ៉ា សុខ គង់ កសាងកេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញ
អ្នកឧកញ៉ាបណ្ឌិត សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច និងសុខា អូតែល បានឆ្លងកាត់ដំណើរជីវិតលំបាករាប់សិបឆ្នាំ មុននឹងមានជីវិតជោគជ័យត្រចះត្រចង់ដូចសព្វថ្ងៃនេះ។ អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់ ដែលអាចកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញ ល្បីល្បាញបែបនេះ ក៏ដោយសារបានកំណត់លក្ខខណ្ឌសម្រាប់ខ្លួនលោក មួយចំនួន មានដូចជា ត្រូវចុះធ្វើដោយខ្លួនឯងពេញដៃពេញជើង ជាបទពិសោធន៍រៀនពីការងារ, ច្នៃប្រតិដ្ឋបង្កើតថ្មី ចាប់យកឱ្យកាស សម្រេចចិត្តឱ្យលឿន, កុំខ្លាចនឿយហត់ម៉ោងណាពេលណា ក៏ជាពេលការងារដែរ, ព្យាយាមពុះពារកុំបោះបង់ពេលជួបការលំបាក ឬឧបសគ្គព្រោះរឿងអ្វីក៏មានដំណោះស្រាយ, តាំងចិត្តថា ត្រូវតែធ្វើឱ្យបានសម្រេចគោលដៅ, គិតវិជ្ជមានជឿជាក់លើខ្លួនឯង, សិក្សារ ស្រាវជ្រាវ ឈ្វេងយល់ អភិវឌ្ឍសមត្ថភាព កាំបិតមិនមុត ត្រូវតែព្យាយាមសំលៀង, ស្មោះត្រង់យកចិត្តទុកដាក់ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងធ្វើឱ្យគេមើលឃើញ ឱ្យគេជឿជាក់លើយើង។

លើសពីនេះទៀត អាថ៌កំបាំងជាច្រើន ត្រូវបង្ហាញនៅក្នុងសៀវភៅមួយក្បាល ដែលមានពីរជំពូក និងជិត ២០០ទំព័រ ដោយបានសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៣។ សៀវភៅនេះ មានចំណងជើងថា«អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់»។ ខ្លឹមសារនៅក្នុងសៀវភៅនេះ ឆ្លុះបញ្ចាំងអំពីប្រវត្តិនៃការសិក្សា និងជំនួញដំបូងក្នុងជិវិត, ការគ្រប់គ្រង និងពង្រីកចំនួញ , ការចាប់ផ្តើមបង្កើតក្រុមហ៊ុន ការកសាងកេរ្តិ៍ឈ្មោះ និងពង្រីកការវិនិយោគ ទ្រឹស្តី និងការគ្រប់គ្រងជំនួញជាដើម។

អ្នកឧកញ៉ា សុខ គង់ បានលើកឡើងថា ដំណើរជីវិតចាប់ពីចំណុចសូន្យរហូតដល់មានលុយ មានដំណើរដើមទងច្រើន ប៉ុន្តែបានរំលេចនៅក្នុងសៀវភៅខាងលើនេះទាំងអស់។ ទោះយ៉ាងណា អ្នកឧកញ៉ាបានរំលេចនៅចំណុចមួយថា បើជីវិតធ្លាក់ដល់ចំណុចសូន្យ គេមើលងាយណាស់ ទៅណាមកណា ក៏គេមិនហៅមិនចង់រាប់អាន ដូច្នេះមានលុយត្រូវតែចាយដោយសន្សំសំចៃខ្ពស់។ «ខ្ញុំឧស្សាហ៍ប្រាប់កូនចៅ តែអត់លុយហើយ មុខយើងគេអត់មើលទេ អ៊ីចឹងត្រូវខំប្រឹងសន្សំសំចៃឡើង ដើម្បីមានលុយអភិវឌ្ឍខ្លួន និងវិនិយោគ»។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់។

លោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ អ្នកដឹកនាំចងក្រងសៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» បានលើកឡើងដែរថា សៀវភៅមួយក្បាលនេះ បានលាតត្រដាងនូវខ្សែជីវិតរបស់បុគ្គលឆ្នើមក្នុងវិស័យធុរកិច្ច ជីវិតតស៊ូតាំងពីកុមារភាព បទពិសោធការងារធ្វើអាជីវកម្មមុនពេលភ្លើងសង្គ្រាមផ្ទៃក្នុងកម្ពុជាចាប់ផ្តើម អាជីវកម្មក្នុងអណ្តាតភ្លើងសង្គ្រាម ការដោះដូរទំនិញ និងឈានដល់ការចាប់ផ្តើមធ្វើជំនួញធំៗ ជាច្រើននៅកម្ពុជា ក្រោយសម័យរំដោះឆ្នាំ ១៩៧៩ រហូតដល់បច្ចុប្បន្ន និងសកម្មភាពចូលរួមជាមួយរដ្ឋាភិបាល ក្នុងការកសាងសង្គមសេដ្ឋកិច្ច ក្នុងសម័យសន្តិភាពឱ្យមានការអភិវឌ្ឍ។ សៀវភៅនេះ ក៏បានឆ្លុះបញ្ចាំអំពីប្រពៃណីវប្បធម៌ ជំនឿ សាសនា មុខរបរ សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា ទំនាក់ទំនងបរទេស សម្រាប់អ្នកជំនាន់ក្រោយបានឈ្វេងយល់ និងស្រាវជ្រាវផងដែរ។

លោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ បានគូសបញ្ជាក់ទៀតថា អ្នកឧកញ៉ា សុខ គង់ តែងតែប្រៀនប្រដៅដល់កូនចៅ និងយុវជនជំនាន់ក្រោយ ធ្វើអ្វីក៏ដោយត្រូវតែមានភាពស្មោះត្រង់ ត្រូវចេះសន្សំសំចៃ កុំចាយខ្ជះខ្ជាយពេក សន្សំដើម្បីកូនចៅជំនាន់ក្រោយ ក្នុងន័យកសាងគ្រួសារ និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា សៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» បានបោះពុម្ពដំបូងចំនួន ១០០០ក្បាល និងបានចែកជូនដល់អ្នកដែលចូលរួមក្នុងពិធីសម្ពោធទាំងអស់គ្នា។ បើតាមលោកបណ្ឌិត ងិន បាណាល់ សៀវភៅនេះ នឹងត្រូវបោះពុម្ពបន្ថែមទៀត ជាភាសាខ្មែរ អង់គ្លេស និងចិន។ សៀវភៅនេះ នឹងមាននៅបណ្ណាល័យជាតិ និងបណ្ណាគារនានា នៅកម្ពុជា។ បើតាមលោកបណ្ឌិត ងិន បាណាល់ ការបោះពុម្ពសៀវភៅនេះ មិនរកប្រាក់ចំណេញនោះទេ៕




-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


