ព័ត៌មានជាតិ
អ្នកឧកញ៉ា សុខ គង់ អះអាងគ្មានបំណងចង់លក់សណ្ឋាគារសុខានៅជ្រោយចង្វារនោះទេ
ឆ្លើយតបទៅសំនួររបស់កម្ពុជាថ្មីក្នុងសន្និសីទកាលពីរសៀលម្សិលមិញនេះ ជុំវិញគម្រោងលក់សណ្ឋាគារសុខានៅជ្រោយចង្វារ អ្នកឧកញ៉ា សុខ គង់ បានឆ្លើយបញ្ជាក់ថា លោកគ្មានបំណងចង់លក់សណ្ឋាគារសុខានៅជ្រោយចង្វារនោះទេ។

ថ្លែងនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានចម្រុះមកពីជាង ៣០ ស្ថាប័ន ដែលបានចុះទៅទស្សនកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលអភិវឌ្ឍនៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ អ្នកឧកញ៉ា សុខ គង់ បានគូសបញ្ជាក់ថា កន្លងមកមានការផ្សព្វផ្សាយពីការលក់ហូតែលសុខានៅភ្នំពេញ។
អ្នកឧកញ៉ាបានអះអាងថា ដោយសារមានការផុសផ្សព្វផ្សាយថាលក់មិនចេញ អីចឹងទើបលោករុញឲ្យខាងផ្នែកទីផ្សារដាក់លក់បណ្តោយទៅ។ តែលោកអះអាងថា គ្មានបំណងចង់លក់នោះទេ។

ជុំវិញការប្រកាសដាក់លក់សណ្ឋាគារសុខានៅភ្នំពេញ អ្នកឧកញ៉ាមិនបានផ្តល់ការបញ្ជាក់បន្ថែម មកដល់ពេលនេះគម្រោងនៅតែបន្ត ឬក៏មានអ្នកចចារទិញយ៉ាងណានោះទេ។
កន្លងទៅនេះ មានប្រភពព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយថា អ្នកឧកញ៉ា សុខ គង់ បានប្រកាសដាក់លក់សណ្ឋាគារសុខានិងដីនៅតំបន់ជ្រោយចង្វារដែលមានទំហំជាង ១០ ហិកតា ក្នុងតម្លៃប្រមាណ ១ ៥០០ លានដុល្លារ ដើម្បីយកទុនទៅវិនិយោគបន្ថែមនៅរមណីយដ្ឋានបូកគោ។
ជុំវិញការវិនិយោគនៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ អ្នកឧកញ៉ា សុខ គង់ បានឲ្យដឹងថា ក្រុមហ៊ុនបានចាយទុនវិនិយោគអស់ប្រមាណ ៨០០ លានដុល្លារ ហើយមកដល់ពេលនេះក្រុមហ៊ុននៅមិនទាន់រកប្រាក់ចំណេញបាននៅឡើយទេ។
ទោះបីផលចំណេញមិនទាន់អាចទូទាត់ការចំណាយ បើតាមអ្នកជំនួញចាស់វស្សារូបនេះនៅតែអះអាងថានឹងមិនបោះបង់គម្រោងអភិវឌ្ឍនៅឧទ្យានជាតិព្រះមុនីវង្សបូកគោកនិងនៅតែបន្តទៅតាមលទ្ធភាព។
អ្នកឧកញ៉ា សុខ គង់ បានបញ្ជាក់ថា ក្រុមហ៊ុននឹងនៅតែបន្តគម្រោងអភិវឌ្ឍនៅឧទ្យានជាតិបូកគោ។ អ្នកឧកញ៉ាបានលើកឡើងពីគម្រោងអភិវឌ្ឍធំៗចំនួនពីរដែលកំពុងដំណើរការ រូមមានគម្រោងស្ថាបនាផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ ៤ មកឧទ្យានជាតិបូកគោ ដែលចាយទុនវិនិយោគរាប់សិបលានដុល្លារ រួមទាំងគម្រោងសាងសង់ព្រះពុទ្ធប្បដិមាកកម្ពស់ ១០៨ ម៉ែត្រ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា និងទាក់ទាញទេសចរមកកម្សាន្ត។
នៅឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ឧទ្យានជាតិព្រះមុនីវង្សបូកគោឲ្យក្រុមហ៊ុនសុខាអូតែលវិនិយោគ ដើម្បីអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ប្រទេសកម្ពុជា។
ក្រោយទទួលបានសិទ្ធិវិនិយោគ ក្រុមហ៊ុនបានចាប់ផ្ដើមដំណើរការសាងសង់ពង្រីកផ្លូវពីជើងភ្នំឡើងទៅលើកំពូលភ្នំដែលមានចម្ងាយជាង ៣៣ គីឡូម៉ែត្រ ជាអាទិភាពទីមួយ ដែលបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ មករា ឆ្នាំ ២០០៨ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១២។
ក្រុមហ៊ុនបានចំណាយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់មានទឹក អគ្គិសនី និងប្រព័ន្ធផ្លូវខ្វាត់ខ្វែង ដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។ លើសពីនេះទៀត ក្រុមហ៊ុនក៏បានដំណើរការជួសជុសឡើងវិញ និងថែទាំសំណង់អគារចាស់ៗដែលបន្សល់ពីសម័យអាណានិគមបារាំង និងសង្គមរាស្ត្រនិយម មានដូចជា អាគារសាលាក្រុង និង អាគារកាស៊ីណូចាស់ជាដើម៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


