ព័ត៌មានជាតិ
ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ និងព្រះពុទ្ធរូបអង្គតូច៨៤,០០០ អង្គនៅលើខ្នងភ្នំបូកគោ
ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ កសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ និងព្រះពុទ្ធរូបអង្គតូចចំនួន ៨៤,០០០ អង្គ នៅលើខ្នងភ្នំបូកគោ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និងអ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករ។

ក្រោមគំនិតផ្តួចផ្តើមប្រកបដោយបុញ្ញកម្ម របស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល បាននឹងកំពុងដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះនឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ !!!

ទោះបីជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០អង្គខាងលើនេះក្តី ក្រុមហ៊ុនសុខាអូតែល ដែលមានអ្នកឧកញ៉ា សុខ គង់ ជាប្រធាន បានបើកឱកាសអោយពុទ្ធបរិស័ទចាប់យកកុសលផលបុណ្យចូលរួមភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធអង្គធំនេះ ដោយសទ្ធាជ្រះថ្លាមិនថាការចូលរួម ១ពាន់រៀល ២ពាន់រៀលក្តី ឬពុទ្ធបរិស័ទក៏អាចចូលរួមតាមរយៈការជាវព្រះអង្គតូចៗដែលមានទំហំកម្ពស់០.៣១ម៉ែត្រ, បណ្តោយ០.២៥ម៉ែត្រ និងទទឹង ០.១៦៥ម៉ែត្រ អាចចារឹកឈ្មោះផ្ទាល់ខ្លួន, អ្នកមានគុណ ,លោកតា លោកយាយ, កូនក្មួយជាដើម ហើយ ព្រះពុទ្ធប្បដិមាអង្គតូចនេះនឹងតម្កល់ទុកនៅក្នុងខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់១០៨ម៉ែត្រ ជាប្រវត្តិសាស្រ្តយូរអង្វែងតដល់កូនចៅជំនាន់ក្រោយបានគោរពជាទីសក្ការ: ។

ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយនិងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ សូមទំនាក់ទំនង
031 7777 108 , 014 777 108 , 015 777 108 ឬ
ទូរស័ព្ទទទួលបច័្ចយ៖ 085 430 999 | 097 430 9999
គណនីទទួលបច្ច័យ :
ACLEDA Bank: (Account Name: PREAH PUTH PADIMA 108M).
(KHR) 0001-08108108-99
(USD) 0001-08108108-88
ABA Bank: (Account Name: PREAH PUTH PADIMA 108M).
KHR: 106 108 108.
USD: 107 108 108.
WING Bank: (Account Name: PREAH PUTH PADIMA 108M).
KHR: 9 108 108 108.
USD: 8 108 108 108







-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៧ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


