ព័ត៌មានជាតិ
ព្រះធម្មវនវាសី ចន្ទ មុនី វេរបច្ច័យជាង ១៥ ០០០ ដុល្លារ ពីប្រោះព្រំភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ យកទៅកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រលើភ្នំបូកគោ
ព្រះធម្មវនវាសី ចន្ទ មុនី បានចូលរួមបច្ច័យជាង ១៥ ០០០ ដុល្លារ ដើម្បីកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រលើភ្នំបូកគោដែលនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំនៅកម្ពុជានិងពិភពលោក និងអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ទៅកម្សាន្តក្រោយសាងសង់រួច។



បច្ច័យជាង ១៥ ០០០ ដុល្លារនេះ ព្រះធម្មវន វាសី ចន្ទ មុនីបាននិមន្តប្រោះព្រំនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ កាលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់មកព្រះអង្គបាននិមន្តទៅលើការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រលើភ្នំបូកគោ ហើយព្រះអង្គបានប្រោះព្រំពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករដែលបានឡើងមកជួបព្រះអង្គនៅលើភ្នំបូកគោ ក្នុងនោះព្រះអង្គមានសទ្ធាជ្រះថ្លាបានវេរបច្ច័យសរុបចំនួន ១៤,៥០០ ដុល្លារអាមេរិក និង ៣ លានរៀល ដើម្បីចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រលើភ្នំបូកគោ។
ព្រះធម្មវនវាសី ចន្ទ មុនី មានភាពល្បីល្បាញនៅពេលព្រះនិមន្តទៅទីណាតែងតែមានប្រជាពុទ្ធបរិស័ទជាច្រើននាក់រង់ចាំដើម្បីទទួលស្វាគមន៍។


កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ព្រះពុទ្ធប្បដិមាលើកំពូលភ្នំបូកគោ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំនៅកម្ពុជា និងពិភពលោក និងអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ទៅកម្សាន្តក្រោយសាងសង់រួច។
ការផ្តួចផ្តើមសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំមួយអង្គនៅលើខ្នងភ្នំបូកគោនេះ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិក ប្រតិបត្តិធម៌ ឧទ្ទិសសុំសេចក្តីសុខ សន្តិភាព សេចក្តីចម្រើនរុងរឿង។ ព្រះពុទ្ធប្បដិមា ដែលសាងសង់នេះមានកម្ពស់ខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតនៅក្នុងចំណោមព្រះពុទ្ធប្បដិមាដ៏ខ្ពស់ៗនៅលើពិភពលោកផងដែរ។
លោក ជា សុផារ៉ា បានថ្លែងថា ការរួមចំណែកយ៉ាងសកម្មរបស់ក្រុមហ៊ុនសុខា នៅក្នុងការអភិវឌ្ឍតំបន់រមណីយដ្ឋានបូកគោនិងបានផ្តួចផ្តើមសាងសង់ព្រះពុទ្ធប្បដិមានេះឡើង ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនា ដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជានិងពិភពលោក ហើយព្រះពុទ្ធប្បដិមាអង្គនេះនឹងគង់នៅជាសម្បត្តិវប្បធម៍ជាតិតជំនាន់សម្រាប់ជាទីសក្ការ:ដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នានិងទុកជាស្នាដៃនៃកេរ្តិ៍មរកតដល់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


