សេដ្ឋកិច្ច
គម្រោងវិនិយោគនៅភ្នំបូកគោ ចាយទុនអស់ប្រមាណ ៨០០ លានដុល្លារ មិនទាន់មានផលចំណេញ
អ្នកឧកញ៉ា សុខ គង់ បានបង្ហើបពីខ្ទង់ចំណាយសម្រាប់ការវិនិយោគនៅរមនីយដ្ឋានភ្នំបូកគោ រហូតមកដល់ពេលនេះ បានចាយទុនវិនិយោគអស់ប្រមាណ ៨០០ លានដុល្លារ ហើយមិនទាន់ទទួលបានប្រាក់ចំណេញនោះទេ។

ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានជាង ៣០ ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ អ្នកឧកញ៉ា សុខ គង់ មានប្រសាសន៍ថា៖ «យើងបានចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមាន ផ្លូវ ទឹក ភ្លើង រហូតមកដល់ពេលនេះអស់ប្រមាណ ៧០០ ទៅ ៨០០ លានដុល្លារ ដែលការវិនិយោគយ៉ាងច្រើនសន្ធឹកនេះនៅមិនទាន់បានផលចំណេញមកវិញនោះទេ»។
អ្នកឧកញ៉ា សុខ គង់ បញ្ជាក់ថា ផ្ទៃដីឧទ្យានភ្នំបូកគោមានទំហំជាង ១៥០ ០០០ ហិកតា តែក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគតែប្រមាណ ៤ ម៉ឺនហិកតា។
អ្នកឧកញ៉ាបានលើកពីការសាងសង់ព្រះពុទ្ធបដិមាករកម្ពស់ជាង ១០០ ម៉េត្រនៅលើភ្នំបូកគោដែលគ្រោយចំណាយរាប់លានដុល្លារ ខណៈក្រុមហ៊ុនក៏មានផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលត្រូវចាយខ្ទង់វិនិយោគរាប់សិបលានដុល្លារថែមទៀត៕





-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


