សេដ្ឋកិច្ច
កសិករដាំមៀនថា ផ្លែមៀនប៉ៃលិនឆ្នាំនេះមានទីផ្សារល្អប្រសើរ
កសិករក្នុងស្រុកភ្នំព្រឹកម្នាក់ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែមករានេះបានឲ្យដឹងថា ផ្លែមៀនរបស់លោកឆ្នាំនេះបានហុចផលបានល្អក្រោយពីលោកបានចូលសិក្ខាសាលា និងរៀនសូត្រយកបទពិសោធន៍បច្ចេកទេសដាំនឹងថែទាំពីសហគមន៍ទើបលទ្ធផលទទួលបានដោយជោគជ័យមិនបារម្ភលើបញ្ហាទីផ្សារក្នុងស្រុកតាមរយៈគុណភាព និងអនាម័យល្អក្នុងការវេចខ្ចប់។

លោក ឡាយ រដ្ឋា ជាកសិករ រស់នៅភូមិភ្នំតូច ឃ្មុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរៀបរាប់អំពីការផ្លាស់ប្តូរ មុខរបរ កសិកម្មរបស់លោកដែលទទួលបានជោគជ័យលើជីវភាពគ្រួសាររបស់លោកមកដល់សព្វថ្ងៃនេះថា កន្លងមកក្រុមគ្រួសារលោកបានប្រកបរបរដំណាំ ពោត និងដំឡូង រហូតដល់ឆ្នាំ២០១៣ ក្រុមគ្រួសារលោកក៏បានផ្លាស់ប្តូរមកដាំមៀនប៉ៃលិនវិញដោយ លោករំពឹងថា ដំណាំមួយនេះអាចទទួលផលប្រយោជន៍សម្រាប់គ្រួសារបានប្រសើជាង។
លោកបន្តថា ការរំពឹងទុករបស់លោកក៏ក្លាយជាការពិតហើយរហូតមកដល់តំណាក់កាលជំងឺកូវីដ១៩ បានវាយលុកលើពិភពលោកក៏បានធ្លាក់ចុះជាបន្តបន្ទាប់តាមរយៈទីផ្សារ។ តែមកដល់បច្ចុប្បន្ននេះទីផ្សារបានល្អប្រសើឡើងវិញជាពិសេសក្នុងឆ្នាំនេះផ្លែមៀនប៉ៃលិនរបស់លោកមិនបានប្រឈមនឹងទីផ្សារនោះទេ ដោយមានឈ្មួញចូលទិញលើកយកទៅចែកចាយបន្តតាមបណ្តាខេត្តផ្សេងៗក្នុងស្រុកជាមួយតម្លៃបានសមរម្យ គឺចន្លោះពី ២ ៨០០ រៀល ដល់ ៣ ៥០០រៀល ក្នុង១គីឡូក្រាម បើធៀបឆ្នាំមុនវាបានប្រសើជាង។

កសិករវ័យក្មេងរូបនេះបន្តថា:ចំពោះដំណាំផ្លែមៀនប៉ៃលិនរបស់លោកបច្ចុប្បន្នលោកប្រមូលផលផ្លែមៀនបាន១០០០ដើម លើផ្ទៃដី១០ហិចតាដែលបានផ្លាស់ប្តូរពីដំណាំពោធនិងដំឡូង។ លោកបន្តថា ក្រោយពីដំណាំមៀនប៉ៃលិនរបស់លោកបា បានហុចផលជាបណ្តើរៗលោកបានព្យាយាមចូលសិក្ខាសាលាជាមួយមន្ត្រីជំនាញ និងសហគមន៍ដើម្បីយកបទពិសោធន៍ក្នុងការថែទាំឲ្យមានទិន្នផលខ្ពស់ប្រកបដោយស្នង់ដាអនាម័យដើម្បីឆ្លើយតបតាមតម្រូវការរបស់ឈ្មួញ ឬក្រុមហ៊ុនណាមួយចៀសវាងប្រឈមនឹងទីផ្សារដោយសារតែផលិតផលខ្វះបច្ចេកទេសអនាម័យ។
លោកបន្តថា:អ្វីដែលប្រសើជាងលើដំណាំមៀននេះទៅទៀតក្រោយពីលោកខិតខំព្យាយាមរៀនសូត្របន្ថែមលោកក៏ចាប់ផ្តើមចិញ្ចឹមសត្វឃ្មុំនៅក្នុងចំការមៀនរបស់លោកបន្ថែមទៀតដើម្បីឲ្យវាក្រេបលម្អងផ្កាមៀនជៀសជាងទុកផ្កាចោលដោយគ្មានផលប្រយោជន៍រហូតបានជោគជ័យទាំងដំណាំមៀនទាំងទឹកឃ្មុំតាមបែបធម្មជាតិ។

ថ្មីៗនេះលោកក៏បានអំពាវនាវដល់កសិករ ជាពិសេសកសិករដែលជាយុវជនវ័យក្មេងដែលចង់ប្រកប របរកសិកម្ម ដើម្បីឲ្យពួកគេចូលមកទស្សនាកម្សាន្តនៅចម្ការមៀន របស់លោកនិងទីកន្លែងចិញ្ចឹមសត្វឃ្មុំក្នុងគោលបំណងលោកនឹងផ្តល់បទពិសោធន៍ក្នុងការថែទាំដំណាំមៀនក៏ដូចជារបៀបចិញ្ចឹមសត្វឃ្មុំ ដោយមិនគិតសេវ៉ាកម្មនោះទេ ឲ្យតែយុវជនមានបំណងដើម្បីជាផលប្រយោជន៍ជីវភាពគ្រួសារឲ្យបានប្រសើ។
លោកបានបញ្ជាក់ថា:សម្រាប់ការចិញ្ចឹមសត្វឃ្មុំមិនថាផ្កាមៀននោះទេចំពោះផ្ការដំណាំផ្សេងៗក៏មានផលប្រយោជន៍សម្រាប់ការចិញ្ចឹមសត្វឃ្មុំដែរហើយលោកនឹងជួយផ្តល់បទពិសោធន៍ទាំងអស់ដល់ក្រុមយុវជនដែលចង់ប្រឡូកលើមុខរបរទាំង២ខាងលើនេះដល់យុវជនជាកសិករដើម្បីឲ្យយើងទាំងអស់គ្នារស់នៅដោយមិនប្រឈមនឹងសេដ្ឋកិច្ចគ្រួសារហើយបែកបាក់ឃ្លាតឆ្ងាយពីគ្រួសារតាមរយៈសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះហើយនាំគ្នាធ្វើសំណាកស្រុកដោយប្រថុយប្រថាននៅប្រទេសជិតខាង។
នៅពេលថ្មីៗនេះមានយុវជនជាច្រើនបានចូលទៅទស្សនាកម្សានចម្ការមៀននិងរបៀបចិញ្ចឹមឃ្មុំស្របពេលលោកទើបបន្ថែមរបរមួយទៀតគឺដំណាំបន្លែផ្សេងៗដែលបានសាងសង់ជារោងកសិដ្ឋានតាមស្តង់ដាបច្ចេកទេសបានយ៉ាល្អដើម្បីឲ្យយុវជនទស្សនាកម្សាន្តដើម្បីយកបទពិសោធន៍ពីលោកទៅបន្តលើមុខរបរទាំងអស់នេះ។
ពាក់ព័ន្ធនិងគំនិតកសិករវ័យក្មេងខាងលើមន្ត្រីជំនាញនៃមន្ទីរកសិកម្មក៏បានលើកទឹកចិត្តឲ្យប្រជាកសិករនៅតាមសហគមន៍បង្កើនការដាំដុះលើដំណាំផ្សេងៗ ទៅតាមចំណង់ចំណូលចិត្តហើយខាងមន្ត្រីជំនាញនឹងស្វាគមន៍ជានិច្ចចំពោះតម្រូវការរបស់ប្រជាកសិករដែលចង់ស្វែងយល់អំពីបច្ចេកទេសថ្មីៗដែលធ្វើឲ្យរាល់កសិផលទទួលបានជាផ្លែផ្កាល្អមានគុណភាពប្រកបដោយដាអនាម័យល្អជៀសវាងប្រឈមនឹងទីផ្សារ និងលើកកម្ពស់សុខភាពដល់អ្នកបរិភោគផង៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ