Connect with us

សេដ្ឋកិច្ច

កម្ពុជា​នាំចេញ​មៀន​ប៉ៃលិន​ជាង ២ ម៉ឺន​តោន ​កើន​ជាង ៣០% ត្រឹម​រយៈពេល ១០ ខែ

បានផុស

នៅ

កម្ពុជានាំចេញផ្លែមៀនស្រស់​សម្រេច​បានជាង ២ ម៉ឺនតោន (២៣៧២៧)​ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ៣៣,៨៦%​ ធៀបនឹងរយៈពេល​ដូច​គ្នា​​កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយ​ការណ៍របស់អគ្គនាយករដ្ឋានកសិកម្ម។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ​មានប្រសាសន៍ថា ​​ទិន្នផល និងទីផ្សារតម្លៃ​មានភាពល្អ​ប្រ​សើរនៅឆ្នាំនេះ ខណៈ​​​​ដែលក្រុមហ៊ុនបានចុះ​កិច្ច​សន្យា​ទិញពី​កសិករក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។

​លោក​ សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយ​គីឡូ​ក្រាម អាចទទួល​យកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាត​បច្ចេក​ទេស​នោះ​​​គឺ​កសិករ​នឹងអាចចំណេញ។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងរយៈពេល ​៩ ខែ (មករា-កញ្ញា) ​ឆ្នាំ ២០២៥ ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូលជាង ២៧ លានដុល្លារ ពី​ការ​នាំ​ចេញផ្លែមៀន​ស្រស់ មានការកើនឡើង ១៦,៤២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង​ ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម