សេដ្ឋកិច្ច
ខេត្តបាត់ដំបង ទទួលបានទិន្នផលមៀនប៉ៃលិនសរុបជិត ៩ ម៉ឺនតោន នៅឆ្នាំ២០២៥
យោងតាមរបាយការណ៍ស្តីពីតារាងស្ថិតិដំណាំឧស្សាហកម្ម និងសាវប្បកម្ម ប្រចាំឆ្នាំ២០២៥ បានគូសបញ្ជាក់ឱ្យដឹងថា ខេត្តបាត់ដំបងទទួលបានទិន្នផលមៀនប៉ៃលិន (តាង៉ែន) សរុបជិត ៩ ម៉ឺនតោន (៨៨,៨៤៦) នៅក្នុងឆ្នាំ២០២៥។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥ ខេត្តបាត់ដំបង មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុបជាង ៦ ពាន់ហិកតា (៦,៣៤៥) ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ៥ ពាន់ហិតា។
យ៉ាងណាមិញចំពោះតួលេខបរិមាណផលសរុបនៃឆ្នាំ២០២៥ ជិត ៩ ម៉ឺនតោននេះ គឺមានការកើនឡើងជាង ៥ ពាន់តោន (៥,៩៣៤ តោន) បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកាលពីឆ្នាំ២០២៤ ខេត្តបាត់ដំបងអាចទទួលបានបរិមាណផលមៀនប៉ៃលិនសរុបត្រឹមតែជាង ៨ ម៉ឺនតោន (៨២,៩១៣ តោន) តែប៉ុណ្ណោះ។

នៅខេត្តបាត់ដំបងមានចំនួន ១៤ ក្រុង-ស្រុក ដែលមានដាំដុះមៀនប៉ៃលិន (តាង៉ែន) ដូចជា បាណន់, ថ្មគោល, បាត់ដំបង, បវេល, ឯកភ្នំ, ម៉ោងឬស្សី, រតនៈមណ្ឌល, សង្កែ, សំឡូត, សំពៅលូន, ភ្នំព្រឹក, កំរៀង, គាស់ក្រឡ និងរុក្ខគិរី ជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


