សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៣៥ លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិន កើនជាង ២៦%
កម្ពុជារកប្រាក់ចំណូលបានជាង ៣៥ លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិននៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ មានការកើនឡើង ២៦,៤៤% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនមានប្រសាសន៍ថា នៅឆ្នាំ ២០២៥ កសិករអាចលក់មៀនប៉ៃលិនទៅឱ្យក្រុមក្រុមហ៊ុន ក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម ដែលលោកអះអាងថា កសិករអាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនបានថ្លែងថា ទិន្នផល និងទីផ្សារតម្លៃមានភាពល្អប្រសើរនៅឆ្នាំ ២០២៥ ក្រុមហ៊ុនដែលនាំមៀនទៅចិនបានចុះកិច្ចសន្យាទិញពីកសិករ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំចេញផ្លែមៀនសម្រេចបាននូវទំហំទឹកប្រាក់ ២៨ លានដុល្លារ កើនឡើងជាង ៥០% ធៀបនឹងឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


