ព័ត៌មានជាតិ
អ្នកផលិត៖ បញ្ហាធំកំពុងខ្វះកម្លាំងពលកម្មផលិតអំបិលនៅខេត្តកំពត
អ្នកផលិតអំបិលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្ននេះបញ្ហាប្រឈមធំ គឺកំពុងខ្វះកម្លាំងពលកម្មដើម្បីផលិតអំបិល ខណៈដែលការផលិតបានជួបឧបសគ្គមួយចំនួន ដោយសារតែបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់តាំងពីដើមឆ្នាំ ធ្វើឱ្យការប្រមូលផលត្រូវអូសបន្លាយមកដល់សប្តាហ៍ទី២ ខែកុម្ភៈនេះ។

លោក ប៊ុន ណារិន អ្នកផលិតអំបិលកំពត បានឱ្យដឹងថា ការខ្វះកម្លាំងពលកម្មនេះ មានរយៈពេលប្រហែល ៥ឆ្នាំមកហើយ ដោយសារពលរដ្ឋបានចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ លោកថា បញ្ហាខ្វះកម្លាំងពលកម្មនេះ ក៏ជាហេតុធ្វើឱ្យការប្រមូលផលយឺតយ៉ាវ រងផលប៉ះពាល់ដោយសារទឹកភ្លៀងផងដែរ។
លោកបន្តដូច្នេះថា«យើងអត់ទាន់រកបច្ចេកទេសណាមួយឃើញ ជំនួសប្រើកម្លាំងពលកម្ម ដោយសារយើងធ្វើតាមបែបបទប្រពៃណីធម្មជាតិ»។

បើតាមលោក ប៊ុន ណារិន នៅក្នុងឆ្នាំ ២០២២ កម្ពុជា ផលិតអំបិលបានប្រមាណតែ ៣ម៉ឺនតោនប៉ុណ្ណោះ ខណៈកម្ពុជា ត្រូវការក្នុងរង្វង់ជាង ១០ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការក្នុងស្រុក ។
អ្នកផលិតអំបិលរូបនេះ បានឱ្យដឹងទៀតថា ផ្ទៃដីផលិតអំបិលផ្លូវការ ដែលរដ្ឋទទួលស្គាល់នៅខេត្តកំពត មានចំនួនជាង ៣៧០០ហិកតា និងមានអ្នកផលិតចំនួន ២០០ក្រុម។ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកផលិតអំបិលនៅសល់តែ ១៣៩ក្រុមប៉ុណ្ណោះ ដោយសារតែបញ្ហាអាកាសធាតុ បានធ្វើអ្នកផលិតមួយចំនួនខាតច្រើន ក៏បោះបង់មុខរបរនេះ ដោយងាកទៅប្រកបការងារផ្សេងជំនួសវិញ។

លោក ប៊ុន ណារិន បានលើកឡើងថា ជាទម្លាប់កសិកចាប់ផ្តើមរៀបចំប្រព័ន្ធប្រឡាយទឹកធ្វើស្រែចាប់ពីពាក់កណ្តាលខែ តុលា និងចាប់ប្រមូលផលពីខែ មករា ដល់ចុងខែ មេសា ឬឆ្លងដល់ខែ ឧសភា អាស្រ័យលើអាកាសធាតុ។
កម្ពុជា ផលិតអំបិលតាមបែបធម្មជាតិ ដែលធ្វើឱ្យអំបិលផ្ទុកទៅដោយសារធាតុសំខាន់ៗជាច្រើន ខុសពីអំបិលរ៉ែនៅក្រោមដី។ សារធាតុសំខាន់ៗ នៅក្នុងអំបិល រួមមាន ជាតិដែក កាល់ស្យូម ប៉ូតាស្សូម និងម៉ាញ៉េស្សូម ជាដើម ដែលជួយទ្រទង់ដល់ជីវិតយើង។ នេះជាការបន្ថែមរបស់លោក ប៊ុន ណារិន។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិលកំពតកែប» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ចំថ្ងៃទិវាកម្មសិទ្ធិបញ្ញាពិភពលោក។
លោក ប៊ុន ណារិន រំពឹងថា បន្ទាប់ពីអំបិលកំពត ដាក់ជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្ត នឹងធ្វើឱ្យក្រុមអ្នកផលិតដែលបោះបង់ការផលិតទាំងនោះ វិលត្រឡប់មកធ្វើឡើងវិញ ដើម្បីបង្កើនបរិមាណផលិតបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងសល់សម្រាប់នាំចេញផងដែរ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


