ព័ត៌មានជាតិ
លោក ស៊្រុន ពៅ៖ បើគ្មានអ្វីឆាឆៅ តម្រូវការជ្រូកថ្ងៃចូលឆ្នាំកើនពី ៨ពាន់ទៅ១ម៉ឺនក្បាល ក្នុងមួយថ្ងៃ
តាមការប៉ាន់ស្មានរបស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា តម្រូវការទីផ្សារជ្រូកក្នុងថ្ងៃចូលឆ្នាំមានប្រមាណពី ៧ពាន់ ទៅ៨ពាន់ក្បាល ក្នុងមួយថ្ងៃ។ ប៉ុន្តែចូលឆ្នាំ ឆ្នាំនេះ ហាក់មានសន្ទុះគួរកត់សម្គាល់ ប្រសិនបើមិនមានអ្វីឆាឆៅ កំណើនតម្រូវការជ្រូកអាចកើនឡើងពី ៨ពាន់ ទៅ ១ម៉ឺនក្បាល ក្នុងមួយថ្ងៃ។ ការឆាឆៅត្រង់ចំណុចនេះ លោក ស៊ុ្រន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចង់សំដៅដល់ការនាំចូលសាច់បង្កកពីក្រៅប្រទេស មកបំពេញតម្រូវការទីផ្សារក្នុងស្រុក ដោយសារសាច់បង្កកមានតម្លៃធូរថ្លៃ ជាងជ្រូកក្នុងស្រុក។

បើតាមលោក ស៊្រុន ពៅ ការហូរចូលនៃសាច់បង្កកនេះ នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់ជ្រូកនៅក្នុងស្រុក។ លោកសង្កត់ធ្ងន់ថា អស់រយៈពេលកន្លះឆ្នាំមកហើយ ដែលទីផ្សារជ្រូកនៅកម្ពុជា រងផលប៉ះពាល់ពីកំណើននៃការហូរចូលជ្រូកពីក្រៅប្រទេស។
លោក ស៊្រុន ពៅ ថ្លែងដូច្នេះថា« ឆ្នាំនេះ ដូចមិនសង្ឃឹមប៉ុន្មានទេ ដោយសារសាច់បង្កកវាយលុកនៅលើទីផ្សារ ចំណែកសាច់ជ្រូកយើងកើនតិចតួច ហើយតម្លៃក៏ដូចគ្នា មិនសង្ឃឹមថា អាចលក់បានតម្លៃរូចខ្លួនទេ បើសិនជានៅបន្តមានសកម្មភាពបែបនេះ»។

តម្លៃដែលអ្នកចិញ្ចឹមអាចទទួលយកបាន គឺចាប់ពី ១គីឡូ ១ម៉ឺនរៀល ឡើងទៅ ខណៈបច្ចុប្បន្ន តម្លៃជ្រូករស់ មួយគីឡូ តម្លៃត្រឹមតែ ៨ពាន់រៀលប៉ុណ្ណោះ។ នេះជាការបន្ថែមរបស់លោក ស៊្រុន ពៅ។
ទន្ទឹមនឹងនេះ លោក ស៊្រុន ពៅ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសម្ចាស់ភោជនីយដ្ឋាន ហាងលក់ចំណីអាហារ និងតាមពិធីបុណ្យការនានា ជួយទិញជ្រូកដែលចិញ្ចឹមក្នុងស្រុកយកទៅផ្គត់ផ្គង់តម្រូវការ ដើម្បីជួយទីផ្សារជ្រូកនៅកម្ពុជា ខណៈដែលសព្វថ្ងៃនេះ ជ្រូកចិញ្ចឹមលើសតម្រូវការយ៉ាងច្រើន។ ជាមួយនឹងចំនួនជ្រូកសល់ច្រើនលើសលប់ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បារម្ភថា ប្រជាកសិករ អាចនឹងបោះបង់មុខរបរនេះចោល ដោយទៅចាប់មុខរបរផ្សេងជំនួសវិញ នឹងធ្វើឱ្យកម្ពុជា ប្រឈមការខ្វះខាតសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនាថ្ងៃអនាគត៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


