ព័ត៌មានជាតិ
លោក ស៊្រុន ពៅ ៖ ចូលឆ្នាំចិនវៀតណាម មានតម្រូវការជ្រូកកើនឡើងជាង ១ម៉ឺន២ពាន់ក្បាលក្នុងមួយថ្ងៃ
នៅរដូវកាលចូលឆ្នាំប្រពៃណីជាតិចិន វៀតណាមនេះ តម្រូវការជ្រូកនៅកម្ពុជា បានកើនឡើងប្រមាណជាង ១ម៉ឺន ២ពាន់ក្បាល ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យកម្ពុជាថ្មីដឹងថា កំណើននៃតម្រូវការជ្រូករស់មានការកើនឡើងប្រមាណ ៣០%-៤០% ក្នុងមួយថ្ងៃ។ លោកបានឱ្យដឹងទៀតថា សព្វថ្ងៃកម្ពុជា មានតម្រូវការជ្រូករស់ពី ៨ពាន់ ទៅ៩ពាន់ក្បាល ក្នុងមួយថ្ងៃ ខណៈដែលចូលឆ្នាំចិន វៀតណាមនេះ មានការកើនឡើងរហូតដល់ ១ម៉ឺន២ពាន់ក្បាល ក្នុងមួយថ្ងៃ ពោលគឺមានការកើនឡើងក្នុងរយៈពេលពីរបីថ្ងៃនេះ។ បើទោះជាពេលនេះ មានតម្រូវការខ្ពស់ក៏ពិតមែន លោកស៊្រុន ពៅ មើលឃើញថា ទីផ្សារជ្រូកអាចនឹងកកស្ទះវិញ នៅក្រោយចូលឆ្នាំចិនវៀតណាម ដោយសារមានការបិទផ្សារ ពលរដ្ឋជាប់សែស្រឡាយចិនវៀតណាមឈប់សម្រាកដើរកម្សាន្ត។

លោក ស្រ៊ុន ពៅ បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា មានតម្រូវការជ្រូកប្រមាណ ៧ពាន់ទៅ ៨ពាន់ក្បាលក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈដែលការផលិតបានរហូតដល់ជាងមួយម៉ឺនក្បាល ក្នុងមួយថ្ងៃ។
នៅថ្ងៃទី ០៩ កុម្ភៈនេះ ប្រជាពលរដ្ឋជាប់សែស្រឡាយចិនវៀតណាម បានសម្រុកទៅផ្សារយ៉ាងច្រើនកុះករ ទិញបន្លែត្រីសាច់ ជាពិសេសជ្រូកខ្វៃ ដើម្បីធ្វើម្ហូបសម្រាប់សែនចូលឆ្នាំចិនវៀតណាម។ គេកត់សម្គាល់ឃើញថា ជ្រូកខ្វៃមានទីផ្សារខ្ពស់ និងលក់ដាច់ជាងគេនៅរដូវចូលឆ្នាំចិនវៀតណាមនេះ។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២៤នេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០៩-១២ ខែកុម្ភៈ។ ប្រជាជនចិនវៀតណាម ដែលស្នាក់នៅកម្ពុជាជាច្រើន បានវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ដោយឡែក ប្រជាជនកម្ពុជា ជាប់សែស្រឡាយចិន ក៏កំពុងតែរៀបចំកម្មវិធីផ្សេងៗយ៉ាងសប្បាយផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


