ព័ត៌មានជាតិ
ដំណោះស្រាយបញ្ហាតម្លៃជ្រូករស់ ធ្លាក់ចុះមានពន្លឺថ្មី
ដំណោះស្រាយបញ្ហាតម្លៃជ្រូករស់ធ្លាក់ចុះ សម្រេចបានលទ្ធផលបណ្ដោះអាសន្ន បន្ទាប់ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា និងតំណាងក្រុមហ៊ុន ភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤។
នៅក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមក តម្លៃជ្រូករស់នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ បើទោះបីជារាជរដ្ឋាភិបាលឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹង និងបង្ក្រាបការនាំចូលសត្វ និងសាច់បង្កកខុសច្បាប់ និងខូចគុណភាពចូលមកទីផ្សារកម្ពុជា។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យម្ចាស់ក្រុមហ៊ុននៅកម្ពុជាដែលនាំចូលសាច់បង្កកពីបរទេសងាកមកគាំទ្រផលិតផលក្នុងស្រុក ប៉ុន្តែសមាគមមិនអាចផ្គត់ផ្គង់សាច់បង្កកដូចអ្វីដែលក្រុមហ៊ុនបញ្ជាទិញពីបរទេសនោះទេ ដែលចង់បានបំណែកសាច់អ្វីក៏បាន។ ប៉ុន្តែសមាគមក៏នឹងជួយសម្រួលដល់ការងារបច្ចេកទេសមួយចំនួន។
ទោះយ៉ាងណា តំណាងក្រុមហ៊ុនបានឯកភាព ព្រមទទួលទិញសាច់បង្កក ក្នុងស្រុកមួយជំហានហើយ ខណៈភាគីពាក់ព័ន្ធកំពុងដាក់តម្លៃ ដែលគ្រោងនឹងសម្រេចនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ ជំហានដំបូងសមាគមន ចង់បានតម្លៃរួចដើមថ្លៃផលិតដែលមានតម្លៃ ៩ ០០០ រៀល ក្នុង១ គីឡូ ដើម្បីទប់ទល់ការខាតបង់។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជំរុញឱ្យអ្នកផ្គត់ផ្គង់ និងម្ចាស់អាជីវកម្ម និងភាគីពាក់ព័ន្ធ សម្របសម្រួលរកចំណុចរួមដោះស្រាយបញ្ហា សាច់ជ្រូករស់ធ្លាក់ចុះ លើកកម្ពស់ជីវភាពកសិករ ខណៈរដ្ឋាភិបាលមិនចង់ឃើញវិធានការក្ដៅណាមួយចំពោះម្ចាស់អាជីវកម្ម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


