Connect with us

សេដ្ឋកិច្ច

វៀតណាម បញ្ចូលលុយជាង ៦ ពាន់លានដុល្លារ​ ក្នុង​ទុនបម្រុងបរទេស

បានផុស

នៅ

ធនាគារកណ្តាលវៀតណាម បានបញ្ជូលលុយជាង ៦ ពាន់លានដុល្លារអាមរិកបន្ថែមទៀត​ ដើម្បីពង្រឹងទុនបម្រុង​រូបិយប័ណ្ណបរទេសរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារកណ្តាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់បញ្ចូលនេះ គឺមានគោលបំណងធ្វើឲ្យសាច់ប្រាក់ដុងវៀតណាមមានបរិមាណច្រើននៅទីផ្សារក្នុងស្រុក, ធ្វើឲ្យមានស្ថិរភាពទីផ្សារអន្តរធនាគារ និងជួយឲ្យអត្រាការប្រាក់កម្ចីអន់ថយផងដែរ ។

ក្រៅពីនេះស្ថាប័នឥណទានក្នុងស្រុក ក៏បានលុបចោលការទិញរូបិយប័ណ្ណបរទេសដែលមានតម្លៃ ១.៧៤ ពាន់លានដុល្លារ ដែលបានរួមចំណែកដល់ការចរាចរប្រាក់ដុងដ៏ច្រើនសន្ធឹកសន្ធាប់ ។

កាលពីថ្ងៃព្រហស្បតិ៍អត្រាប្តូរប្រាក់របស់វៀតណាមជាមួយដុល្លារអាមេរិកបានកើនឡើង ៤ ដុងក្នុងមួយដុលា្លរ ដោយ ១ ដុល្លារ ស្មើ ២៣,៦៥៦ ប្រាក់ដុង ។

ចំណែកនៅធនាគារ Vietcom bank ដែលគ្រប់គ្រងដោយរដ្ឋ តម្លៃទិញនៃប្រាក់ដុល្លារត្រលប់វិញគឺ ១ ដុលា្លរស្មើ ២៣,២៨៥ ដុង ខណៈដែលតម្លៃលក់ទៅប្រាក់ដុល្លារគឺ ២៣,៦២៥ ដុងក្នុង ១ ដុល្លារ ។

ដោយឡែក BIDV ដែលជាអ្នកផ្តល់ប្រាក់កម្ចីមួយផ្សេងទៀតរបស់វៀតណាម ក៏បានបង្ហាញដែរថា តម្លៃលក់គឺ ២៣,៦០០ ដុងក្នុង ១ ដុល្លារ ខណៈដែលការទិញមកវិញគឺ ២៣,៣០០ ដុងក្នុង ១ ដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Tuoi Tre

ចុចអាន៖ គណបក្សចលនាឆ្ពោះទៅមុខ ថៃ ប្រកាសបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្ស ៧ ផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម