សេដ្ឋកិច្ច
ឡាវ ប្រឈមនឹងបំណុលបរទេស បើសេដ្ឋកិច្ចនៅតែបន្តចលាចល
ក្រុមហ៊ុនធានារ៉ាប់រងឥណទានអឺរ៉ុប Credendo បានដាក់ប្រទេសឡាវទៅកាន់កម្រិតខ្ពស់បំផុតនៃចំណាត់ថ្នាក់ហានិភ័យនយោបាយទាំង ៧ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ។

ការដាក់ចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតនេះ ដោយសារតែហិរញ្ញវត្ថុរបស់ប្រទេសឡាវ កាន់តែមានសភាពអាក្រក់ទៅៗ ។ បំណុលសាធារណៈឡាវ កើនឡើងពី ៦៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២១ និងឡើងដល់ ១២៨.៥ ភាគរយក្នុងឆ្នាំ ២០២២ ខណៈការបង់ការប្រាក់វិញគឺលើសពី ២៥ ភាគរយនៃប្រាក់ចំណូលរបស់រដ្ឋាភិបាល បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ គឺក្រោម ១០ ភាគរយប៉ុណ្ណោះ ។
ទន្ទឹមនោះ ទំហំនៃបំណុលសាធារណៈក៏កាន់តែមានសភាពអាក្រក់ទៅផងដែរ ដោយសារការដួលរលំនៃប្រាក់គីប ដែលបានបាត់បង់តម្លៃដល់ ៩០ ភាគរយធៀបនឹងប្រាក់ដុល្លារ នៅចន្លោះខែកញ្ញា ឆ្នាំ ២០២១ ដល់ឧសភា ឆ្នាំ ២០២៣ ។ ដូចគ្នានេះ ប្រាក់ចំណូលសាធារណៈ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ជាមធ្យមមានត្រឹមតែ ១២.៥ ភាគរយប៉ុណ្ណោះនៃ GDP ។

ម្យ៉ាងទៀត ដោយសារតែឥទ្ធិពលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, កំណើន GDP សរុបឡាវក្នុងឆ្នាំ ២០២២ មាន ២.៣ ភាគរយ ចំណែកអតិផរណា កើនឡើងដល់ ៣៨.៨ ភាគរយក្នុងខែឧសភា ឆ្នាំ ២០២៣ ។ ក្រៅពីនេះ គ្រួសារឡាវនីមួយៗមានការចំណាយខ្ពស់ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ហើយទុនបម្រុងរូបិយប័ណ្ណបរទេសឈរនៅកម្រិតទាបជារ៉ាំរ៉ៃ ចាប់តាំងពីឆ្នាំ ២០១១ មក ។
ស្របពេលជាមួយគ្នានេះ បើមិនមានការគាំទ្រពីពហុភាគីណាមួយនោះទេ សេដ្ឋកិច្ចឡាវនឹងត្រូវពឹងផ្អែកទាំងស្រុងលើម្ចាស់បំណុលដ៏សំខាន់បំផុតរបស់ខ្លួន គឺចិន ដើម្បីសម្របសម្រួលបំណុលណាមួយ ។ ទោះជាយ៉ាងណា កំណើនការនាំចេញទំនិញដូចជា រ៉ែ និងថាមពលវារីអគ្គីសនី ក៏បង្ហាញពីភាពវិជ្ជមានដល់សេដ្ឋកិច្ចឡាវផងដែរ ខណៈដំណើរការឡើងវិញនៃសេដ្ឋកិច្ចចិន ក៏នឹងរួមចំណែកជំរុញឲ្យសេដ្ឋកិច្ចឡាវ ងើបឡើងវិញផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotain Times
ចុចអាន ៖ ៥ ខែដំបូងនៃឆ្នាំនេះ វៀតណាម កើបចំណូលពីការនាំចេញទុរេនជាង ៥០០ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


