សេដ្ឋកិច្ច
ឆមាសទី១ វៀតណាម នាំចេញបន្លែផ្លែឈើទៅ ចិន រកលុយបានជាង ១.២ ពាន់លានដុល្លារ
បើយោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមលោក Phung Duc Tien បានឲ្យដឹងថា សម្រាប់ឆមាសទី ១ នៃឆ្នាំនេះ វៀតណាម បាននាំចេញបន្លែផ្លែឈើទៅកាន់ទីផ្សារធំបំផុតរបស់ខ្លួនគឺប្រទេសចិនក្នុងតម្លៃជាង ១.២ ពាន់លានដុល្លារ ។

ការទទួលបានកម្រៃជាង ១.២ ពាន់លានដុល្លារពីការនាំចេញនេះ កើនឡើង ៨០.២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងស្មើ ៦៣.៥ ភាគរយនៃការនាំចេញបន្លែ និងផ្លែឈើសរុបរបស់ប្រទេសវៀតណាម ។
ចំពោះកំណើនវិជ្ជមាននេះ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសដែលស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា គឺដោយសារតែតម្រូវការក្នុងទីផ្សារចិនកើនឡើងខ្ពស់ ស្របពេលវៀតណាមស្ថិតក្នុងរដូវកំពុងប្រមូលផលផង ។
ដោយឡែក ក្រៅពីទីផ្សារចិន, វៀតណាមក៏បានកត់ត្រាអត្រាកំណើនវិជ្ជមានក្នុងការនាំចេញបន្លែ និងផ្លែឈើទៅកាន់ទីផ្សារផ្សេងទៀតផងដែរដូចជា កូរ៉េខាងត្បូង ជប៉ុន អារ៉ាប់រួម និងម៉ាឡេស៊ី ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Tuoi Tre
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


