សេដ្ឋកិច្ច
លោក ប្រាយុទ្ធ ចេញមុខបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ច ថៃ
លោកនាយករដ្ឋមន្ត្រីចាំផ្ទះថៃលោក ប្រាយុទ្ធ ចាន់អូចា ចេញមកបញ្ជាក់ថា ហិរញ្ញវត្ថុរបស់ប្រទេសថៃ គឺនៅតែមានភាពរឹងមាំ និងមានស្ថេរភាពជាមួយនឹងការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងៗ ។

លោក ប្រាយុទ្ធ បញ្ជាក់ថា សមត្ថភាពហិរញ្ញវត្ថុរបស់ប្រទេសនៅរក្សាបានភាពរឹងមាំ មានថវិកាគ្រប់គ្រាន់សម្រាប់ឧបត្ថម្ភដល់ប្រជាជន ហើយអាចទប់ទល់នឹងស្ថានភាពអាសន្នណាមួយក្នុងរយៈពេល ២ ខែដែលនៅសល់នៃឆ្នាំសារពើពន្ធ ២០២៣ នេះ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះធម្មជាតិជាដើម ។
ទន្ទឹមនោះ ការវិនិយោគពីបរទេស ជាពិសេសក្នុងរយៈពេលឆមាសទីមួយនេះ មានទំហំជាង ១១ ពាន់លានបាតនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ឬ ២២ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស ។ ដោយឡែកការវិនិយោគលើឧស្សាហកម្មរថយន្តអគ្គិសនីវិញនៅតែមានកំណើន បើប្រៀបធៀបនឹងឆ្នាំមុន ។

ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុថៃក៏បានប្រកាសផងដែរនូវការកែសម្រួលនៃការធ្លាក់ចុះការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៣ ដោយទាបបំផុតគឺ ០.១ ភាគរយ និងខ្ពស់បំផុតចំនួន ៣.៥ ភាគរយ ។
ប៉ុន្តែការិយាល័យគោលនយោបាយសារពើពន្ធរបស់ក្រសួងបានប៉ាន់ប្រមាណថា ការនាំចេញនឹងធ្លាក់ចុះ ០.៨ ភាគរយ ហើយប្រាក់ចំណូលពីឧស្សាហកម្មទេសចរណ៍នឹងមាន ១.២៥ ពាន់ពាន់លានបាត ពោលធ្លាក់ចុះ ៥០ ពាន់លានបាតទាបជាងការប៉ាន់ប្រមាណពីមុន ដែលទទួលបានពីទេសចរបរទេសចំនួនជិត ៣០ លាននាក់ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ The Nation Thailand
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


