Connect with us

សេដ្ឋកិច្ច

អត្រាការប្រាក់ធនាគារជាតិ រុស្ស៊ី ឡើងដល់ ១២ ភាគរយ

បានផុស

នៅ

ធនាគារជាតិរបស់រុស្ស៊ី បានដំឡើងអត្រាការប្រាក់យ៉ាងខ្ពស់រហូតដល់ ៣៥០ ពិន្ទុ​ ស្មើនឹង ៣.៥ ភាគរយ ដោយធ្វើឲ្យអត្រាការប្រាក់បច្ចុប្បន្ន កើនដល់ ១២ ភាគរយ ខណៈដែលអាជ្ញាធររបស់ប្រទេស កំពុងស្វែងរកវិធីបញ្ឈប់ការធ្លាក់ថ្លៃយ៉ាងឆាប់រហ័សនៃប្រាក់រូប្លិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយ័តករបានបញ្ជាក់ថា ស្របពេលអតិផរណា​កំពុងតែកើនឡើង ដូចនេះធនាគារជាតិរុស្ស៊ីត្រូវតែសម្រេចដំឡើងអត្រាការប្រាក់​ក្នុងការរក្សាស្ថិរភាពនៃតម្លៃទំនិញ ។ ​

ធនាគារជាតិបានបន្ថែមថា បច្ចុប្បន្នតម្រូវការបានលើសពីសមត្ថភាពរបស់ប្រទេសក្នុងការពង្រីកទិន្នផលសេដ្ឋកិច្ច ខណៈការកើនឡើងអតិផរណា ក៏នឹងប៉ះពាល់ដល់សក្ដានុពលនៃអត្រាប្តូរប្រាក់របស់ប្រាក់រូប្លិផងដែរ តាមរយៈតម្រូវការកើនឡើងសម្រាប់ការនាំចូល ។

ទន្ទឹមនោះ កាលពីថ្ងៃចន្ទ ប្រាក់រូប្លិរុស្ស៊ីបានធ្លាក់តម្លៃ​ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៦ ខែ​មកនេះ ហើយបើប្រៀបធៀបនឹងប្រាក់ដុល្លារស្មើនឹង ១០១ ដុល្លារ និង ១១១ នៃប្រាក់អឺរ៉ូ ។

ទោះយ៉ាងណា កាលពីថ្ងៃអង្ការ រូបិយប័ណ្ណរុស្ស៊ីបានឡើងថ្លៃវិញមុនសេចក្តីថ្លែងការណ៍របស់និយតករ ប៉ុន្តែក្រោយមកបានធ្លាក់ចុះម្តងទៀត ហើយកំពុងជួញដូរនៅជុំវិញតម្លៃ ៩៨ រូប្លិសម្រាប់ប្រាក់ដុល្លារ និង ១០៧ រូប្លិសម្រាប់ប្រាក់អឺរ៉ូ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម