សេដ្ឋកិច្ច
ឥណ្ឌូណេស៊ី ផ្តល់ទិដ្ឋាការមាស ដើម្បីទាក់ទាញវិនិយោគិនបរទេស
ប្រទេសឥណ្ឌូណេស៊ីកំពុងដាក់ចេញនូវគម្រោងផ្តល់ទិដ្ឋាការមាសដើម្បីទាក់ទាញបុគ្គលបរទេស និងវិនិយោគិនសាជីវកម្មក្នុងគោលបំណងទាញការវិនិយោគជំរុញសេដ្ឋកិច្ចជាតិរបស់ខ្លួន ។

ទិដ្ឋាការមាស គឺផ្តល់ប័ណ្ណស្នាក់នៅសម្រាប់រយៈពេលបន្ថែមពី ៥ ទៅ ១០ ឆ្នាំទៀតសម្រាប់វិនិយោគិន ខណៈសម្រាប់ទិដ្ឋាការរយៈពេល ៥ ឆ្នាំ តម្រូវឲ្យវិនិយោគិន ឬបុគ្គលបង្កើតក្រុមហ៊ុនដែលមានតម្លៃ ២.៥ លានដុល្លារអាមេរិក ខណៈដែលទិដ្ឋាការរយៈពេល ១០ ឆ្នាំំ ផ្តល់ឲ្យវិនិយោគិនបង្កើត ក្រុមហ៊ុនដែលមានតម្លៃ ៥ លានដុល្លារអាមេរិក ។
ដោយឡែកប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក អៀរឡង់ នូវែលហ្សេឡង់ និងអេស្ប៉ាញ ក៏មានទិដ្ឋាការមាសស្រដៀងគ្នានេះផងដែរ ។

ទន្ទឹមនឹងនេះ ចំពោះអ្នកសហការគ្នាធ្វើវិនិយោគសម្រាប់តួនាទីជានាយក ត្រូវចំណាយប្រាក់ ២៥ លានដុល្លារអាមេរិក ដើម្បីទទួលបានទិដ្ឋាការរយៈពេល ៥ ឆ្នាំ ហើយពួកគេត្រូវការវិនិយោគ ៥០ លានដុល្លារអាមេរិក ដើម្បីទទួលបានទិដ្ឋាការរយៈពេល ១០ ឆ្នាំ ។
ចំពោះបទបញ្ញត្តិផ្សេងៗទៀតសម្រាប់ជនបរទេសដែលមិនចង់បង្កើតក្រុមហ៊ុនវិនិយោគ តម្រូវឲ្យមានមូលនិធិចាប់ពី ៣៥ ម៉ឺនដុល្លារដល់ ៧០ ម៉ឺនដុល្លារអាមេរិក ដែលអាចត្រូវបានប្រើដើម្បីទិញមូលបត្របំណុលរដ្ឋាភិបាលឥណ្ឌូណេស៊ី ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
ចុចអាន៖ វៀតណាម រំពឹងនាំចេញដូង កើនដល់ ១ពាន់លានដុល្លារ បន្ទាប់ពីចិននិងអាមេរិក បើកទីផ្សារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


