ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ ១៤នាក់ ក្នុងសោកនាដកម្មបុករថភ្លើង នៅឥណ្ឌូណេស៊ី
ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី កំពុងប្រញាប់ប្រញាល់ ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលនៅមានជីវិត ប៉ុន្តែជាប់គាំងក្នុងគំនរកម្ទេចដែក បន្ទាប់ពីមានគ្រោះថ្នាក់បុករថភ្លើងយ៉ាងរន្ធត់មួយនៅជិតទីក្រុងហ្សាការតា។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ Bekasi កាលពីយប់ថ្ងៃចន្ទ ទី២៧ ខែមេសា រវាងរថភ្លើងដឹកអ្នកដំណើរក្នុងក្រុង និងរថភ្លើងផ្លូវឆ្ងាយ ដែលបណ្ដាលឲ្យមនុស្សស្លាប់ដល់ទៅ ១៤នាក់ និងរបួសជាង ៨០នាក់ទៀត។
ប្រធានក្រុមហ៊ុនរថភ្លើងរដ្ឋឥណ្ឌូណេស៊ី លោក Bobby Rasyidi បានបញ្ជាក់ថា គ្រោះថ្នាក់នេះ ផ្ដើមចេញពីរថភ្លើងដឹកអ្នកដំណើរក្នុងក្រុង បានបុកជាមួយរថយន្តតាក់ស៊ីមួយគ្រឿងនៅលើផ្លូវដែក រួចក៏ត្រូវរថភ្លើងផ្លូវឆ្ងាយមួយគ្រឿងទៀតមកបុកបន្ថែមពីលើតែម្ដង។
នៅកន្លែងកើតហេតុ ក្រុមអ្នកជួយសង្គ្រោះ ត្រូវប្រើម៉ាស៊ីនកាត់ដែក ដើម្បីកាត់ទូររថភ្លើង ដែលកំពុងកៀបសង្កត់ជនរងគ្រោះ។ ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បានលើកឡើងថា ប្រតិបត្តិការនេះមានភាពស្មុគស្មាញ និងទាមទារការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះមានជនរងគ្រោះខ្លះនៅមានដង្ហើមនៅឡើយ ប៉ុន្តែត្រូវបានជាប់គាំងនៅក្រោមគំនរដែកដ៏ធ្ងន់។ នៅឯស្ថានីយរថភ្លើងវិញ បរិយាកាសពោរពេញដោយសម្រែកយំសោក ខណៈសាច់ញាតិជនរងគ្រោះបានមកជួបជុំគ្នា ដើម្បីតាមរកបងប្អូន ក្នុងនោះមានបុរសម្នាក់ អង្គុយយំឱបកាបូបប្រឡាក់ឈាមរបស់ប្អូនប្រុសខ្លួនយ៉ាងគួរឲ្យអាសូរ។
ក្រោយពីបានចុះសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យ លោកប្រធានាធិបតី Prabowo Subianto បានសន្យាថានឹងសាងសង់ស្ពានអាកាស នៅក្បែរផ្លូវរថភ្លើង ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់។ លោកក៏បានទទួលស្គាល់ផងដែរថា បច្ចុប្បន្នបណ្ដាញផ្លូវរថភ្លើងភាគច្រើននៅក្នុងប្រទេស មិនទាន់ទទួលបានការថែទាំបានល្អត្រឹមត្រូវនៅឡើយទេ។ ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្ត ជើងរថភ្លើងជាច្រើនត្រូវបានលុបចោល ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជនរាប់ម៉ឺននាក់ នៅក្នុងទីក្រុងដែលមានមនុស្សរស់នៅច្រើនបំផុតក្នុងពិភពលោកមួយនេះ៕


ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


