សេដ្ឋកិច្ច
សមាគមដំឡូងមី ជំរុញឱ្យកសិករកាត់បន្ថយការប្រមូលផល ចំពេលតម្លៃកំពុងធ្លាក់ចុះ
សមាគមកសិករដំឡូងមីខ្មែរនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ បានជំរុញឱ្យកសិករកាត់បន្ថយការប្រមូលផលនៅចំពេលដែលតម្លៃដំឡូងមីកំពុងធ្លាក់ចុះ ចាប់តាំងពីពាក់កណ្ដាលខែមីនាមក។

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះថា ដំឡូងមីចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងតាំងពីពាក់កណ្ដាលខែមីនា ដោយសារប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម ក៏ប្រមូលផលដំឡូងមីទន្ទឹមគ្នាជាមួយកម្ពុជាដែរ ដើម្បីយកដីត្រៀមដាំនារដូវធ្លាក់ភ្លៀង ដូច្នេះវាធ្វើឱ្យចាល់ស្ទះនៅរោងចក្រ ដែលធ្វើឱ្យដំឡូងធ្លាក់ថ្លៃ។
លោកបញ្ជាក់ថា ដំឡូងមីធ្លាប់តែលក់បាន ៣៥០ រៀលឡើងបានធ្លាក់រហូតដល់ ២៣០ ទៅ ២៤០ រៀល ក្នុង១ គីឡូ នៅតាមលាន ខណៈរោងចក្រផលិតម្សៅដំឡូងមីនៅឧត្តរមានជ័យក៏បានខិតខំពង្រឹងតម្លៃដែរ តែត្រូវបង្ខំចិត្តទម្លាក់ថ្លៃប៉ុន្មានថ្ងៃមុននៅទិញតម្លៃ ៣៣៥ រៀល ម្សិលមិញទិញ ៣១០ រៀល ហើយថ្ងៃនេះ អាចធ្លាក់នៅ ក្រោម ៣០០ រៀល។

តារាងតម្លៃដំឡូងមីស្រស់របស់រោងចក្រប្រកាសនៅថ្ងៃទី ២៧ ខែមីនានេះ បង្ហាញថា ដំឡូងមីស្រស់ដែលមានភាគរយម្សៅ ២៨ ទៅ ៣០ ភាគរយ តម្លៃ ២៩៥ រៀល ភាគរយម្សៅ ២៤ ទៅ ២៧ តម្លៃ ២៩០ រៀល ភាគរយម្សៅ ២១ ដល់ ២៣ តម្លៃ ២៨៥ រៀល នឹងទាបបន្តទៀតទៅតាមភាគរយម្សៅ។
លោក អិល ឈិញ បានណែនាំឱ្យកសិករកាត់ន្ថយការប្រមូលផល ព្រោះអំឡុងពេលនេះ បើយើងប្រមូលផល នៅតាមរោងចក្រស្ទះ ដំណើរការមិនទាន់ គេទិញទៅស្ដុកចោលដែរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន។
ក្នុងនោះនាំចេញដំឡូងមីស្រស់ជិត ២ លានតោន (១ ៩៦១ ៣៧៥) កើនឡើង ២៦ ភាគរយ, ចំណិតដំឡូងមីក្រៀមមានចំនួនជាង ១ លានតោន (១ ២៨៩ ៧៣៩.០៤) ធ្លាក់ចុះ ៣៧.៦៤% និងម្សៅដំឡូងមីមានចំនួន ៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩%៕




អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


