ព័ត៌មានជាតិ
ក្រុងសំរោងជាប់ជាយដែន នឹងមានផ្លូវភ្លោះបេតុងដំបូងគេ កំពុងសាងសង់គ្រោងបញ្ចប់ឆាប់ៗនេះ
អាជ្ញាធរខេត្តឧត្តរមានជ័យបានកំពុងស្ថាបនាផ្លូវភ្លោះបេតុងដំបូងគេនៅក្នុងក្រុងសំរោង ជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលនឹងចូលរួមលើកកម្ពស់សោភណភាព និងរំលេចមុខមាត់ថ្មីខេត្តជាប់ព្រំដែនបន្ថែមទៀត។

លោក ផុន ចាន់និល អភិបាលនៃគណៈអភិបាលក្រុងសំរោងបានឲ្យកម្ពុជាថ្មីដឹងថា ទីប្រជុំជនក្រុងសំរោងមានបណ្តាញផ្លូវជាច្រើនខ្សែ ហើយចំពោះប្រភេទផ្លូវភ្លោះក្នុងក្រុងពីមុនមានតែចំនួន ១ ខ្សែ ជាផ្លូវកៅស៊ូដែលមានទីតាំងនៅខាងមុខសាលាខេត្ត។
ដោយឡែកផ្លូវភ្លោះថ្មីមួយខ្សែទៀត គឺជាផ្លូវបេតុងភ្លោះដំបូងគេក្នុងក្រុងសំរោងដែលកំពុងដំណើរការស្ថាបនាចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី ៧ រហូតដល់រង្វង់មូលលោកកេស្វរៈ (ដៃប្រាំបី) មានប្រវែងជាង ៣ ០០០ ម៉ែត្រ។
លោកថា ផ្លូវបេតុងដែលកំពុងស្ថាបនានេះមានទទឹងចាប់ពី ១៥ ម៉ែត្រ ហើយគ្រោងបញ្ចប់នៅអំឡុងខែសីហា ឬខែកក្កដាខាងមុខនេះ។



ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច ខណៈក្រុងសំរោងគឺជាបេះដូងនៃខេត្តឧត្តរមានជ័យ។ ការស្ថាបនាផ្លូវបេតុងភ្លោះនៅក្នុងក្រុងសំរោង ដែលមានប្រវែងសរុប ៣,៤៦០ ម៉ែត្រ មានទទឹងចាប់ពី ១៥ ម៉ែត្រ ក៏មានរៀបការ៉ូឡាសងខាង បង្គោលភ្លើងដៃភ្លោះ និងមានសួនច្បារទ្រូងផ្លូវយ៉ាងស្រស់ស្អាតផងដែរ។


ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងភ្លោះនៅក្រុងសំរោង លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានណែនាំឲ្យក្រុមបច្ចេកទេសសាងសង់ផ្លូវត្រូវពង្រឹងគុណភាព ដោយលោកសង្កត់ធ្ងន់គោលការណ៍ការស្ថាបនាគឺ “ដើម្បីឱ្យឡានខ្លាចផ្លូវ មិនមែនឱ្យផ្លូវខ្លាចឡាននោះទេ”៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


