ព័ត៌មានជាតិ
ការិយាល័យអប់រំក្រុងសំរោង រៀបចំថ្នាក់រៀនបណ្ដោះអាសន្ន ដើម្បីធានាថា «កុមារគ្រប់រូបនៅតែទទួលបានការសិក្សា» ទោះស្ថិតក្នុងស្ថានភាពអាសន្ន
កាលពីល្ងាចថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ ដោយទទួលបានការណែនាំយកចិត្តទុកដាក់ខ្ពស់ពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង លោក ប្លុង កូយ ប្រធានការិយាល័យអប់រំ យុវជន និង កីឡា ក្រុងសំរោង បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទចំនួន ៥ រូប ចុះយុទ្ធនាការរៀបចំថ្នាក់រៀនបណ្ដោះអាសន្នជូនដល់កុមារ និង សិស្សានុសិស្សនៅជំរំសុវត្ថិភាពវត្តបាតថ្កៅ ក្រុងសំរោង ដើម្បីធានាថា «កុមារគ្រប់រូបនៅតែទទួលបានការសិក្សា» ទោះស្ថិតក្នុងស្ថានភាពអាសន្នក៏ដោយ។


ការអប់រំ និង ការសិក្សារបស់កុមារ គឺជាអាទិភាពខ្ពស់បំផុតដែលមិនអាចបង្អង់ ឬ រំលងបានឡើយ ទោះជាស្ថិតក្នុងស្ថានភាពលំបាក ឬ ការផ្លាស់ប្ដូរទីលំនៅដោយសារស្ថានភាពណាមួយក៏ដោយ។


ការរៀបចំទីតាំងសិក្សា ក្រុមការងារ បានកែច្នៃទីតាំងសមស្របឲ្យក្លាយជាថ្នាក់រៀនបណ្ដោះអាសន្ន មានរបៀបរៀបរយ បរិស្ថានស្អាត និង សុវត្ថិភាពខ្ពស់ សម្រាប់កុមារងាយស្រួលក្នុងការជួបជុំក្រេបជញ្ជក់ចំណេះដឹង។


ការធានានិរន្តរភាពការអប់រំការបង្កើតថ្នាក់រៀននេះឡើង ដើម្បីបង្ការមិនឲ្យកុមារ និង សិស្សានុសិស្សដែលកំពុងស្នាក់នៅក្នុងជំរំ ត្រូវខកខាន ឬ បោះបង់ចោលការសិក្សា ស្របតាមគោលនយោបាយជាតិ «ការអប់រំសម្រាប់ទាំងអស់គ្នា និង ទាំងអស់គ្នា ដើម្បីការអប់រំ»។ ការលើកកម្ពស់ផ្លូវចិត្ត ថ្នាក់រៀននេះមិនត្រឹមតែផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងជួយសម្រួលដល់ស្មារតី ផ្លូវចិត្ត និង បង្កើតភាពរីករាយ ភាពកក់ក្ដៅជូនដល់កុមារនៅក្នុងជំរំផងដែរ។


ក្នុងឱកាសនោះ លោកប្រធានការិយាល័យអប់រំក្រុង និង ក្រុមការងារ បានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តតាមដាន ជួយសម្របសម្រួលផ្នែកសម្ភារសិក្សា សៀវភៅ ប៊ិច និង គ្រូបង្រៀន ដើម្បីធានាឲ្យដំណើរការបង្រៀន និង រៀននៅថ្នាក់រៀនបណ្ដោះអាសន្ននេះ ប្រព្រឹត្តទៅបានល្អប្រចាំថ្ងៃ ស្របតាមការគិតគូរជាប្រចាំរបស់ថ្នាក់ដឹកនាំរដ្ឋបាលក្រុងសំរោង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


